ដើរលេង កុំ​ឲ្យ​មូសខាំផ្ដេសផ្ដាស ត្រូវ​ចេះតិចនិក​ទាំងនេះ!

//s5.kh1.co/ca/cada7026db42ebfdb34fca93e8fbdd7fc4e7e71f.jpg
នារី

 ០៣-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មូសខាំមិនគ្រាន់តែរមាស់ និងគួរឲ្យរំខានប៉ុណ្ណោះទេ តែវាក៏អាចគំរាមកំហែងអាយុជីវិតផងដែរ។ គ្រាន់​តែ​ការខាំតូចមួយអាចផ្តល់ឲ្យយើង​នូវវីរុស ដែលអាចនឹងធ្វើឲ្យខ្លួនយើង​ឈឺខ្លាំងបាន។ ដើម្បីការពារខ្លួន និងក្រុមគ្រួ​សារ សូមតាមដាន​ព័ត៌មានពីជំងឺដែលឆ្លងតាមសត្វមូសដែលឧស្សាហ៍ប្រទះបំ​ផុត និងពីរបៀបជៀសវាងឆ្លងជំងឺទាំងនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- ត្រៀមសម្រាប់ការធ្វើដំណើរទៅកាន់តំបន់ដែលគេស្គាល់ថាមានជំ​ងឺឆ្លងតាមមូស

- យកប្រអប់សង្គ្រោះបឋមសម្រាប់ការធ្វើដំណើរ។ កុំភ្លេចរៀបចំថ្នាំដេញសត្វល្អិតឲ្យបានច្រើន​ ​ហើយប្រើប្រាស់វាឲ្យបានទៀងទាត់ជាប្រចាំដើម្បីបង្ការមូសខាំ។
- រៀនអំពីហានិភ័យសុខភាពមួយណាដែលមានវត្តមាន​នៅគោលដៅយើង​ទៅ ហើយស្វែងយល់ថាអ្វីដែលអាចធ្វើបានដើម្បីចៀសវាងហានិភ័យអស់ទាំងនោះ។

២- បង្ការមូសខាំក្នុងពេល​ធ្វើដំណើរ

ប្រភេទមូសជាច្រើនអាចមានអាយុ​រហូតដល់ ៣ ខែ។ ពួកវាសឹងទាំងអស់ងាប់ ឬរស់នៅជាជីវិតក្រាំង​ពេល​ដែលសីតុណ្ហភាពធ្លាក់ក្រោម ១០ អង្សារសេ។ នៅប្រទេសមានអាកាសធាតុក្តៅ សត្វមូសសកម្មនៅគ្រប់​ពេល​វេលាទាំងអស់។
វិធីតែមួយគត់ដើម្បីបង្ការជំងឺឆ្លងតាមសត្វមូសគឺត្រូវចៀសវាងមូសខាំ។ យើងនឹងត្រូវប្រើថ្នាំដេញសត្វល្អិតឲ្យបានទៀងទាត់ជាប្រចាំដើម្បីចៀសវាងមូសខាំ។ វាល្អបំផុតដែលជ្រើសរើស​ប្រភេទថ្នាំ​ណាដែលមានប្រសិទ្ធភាពល្អ និងមាន​អារម្មណ៍មានផាសុកភាពនៅលើស្បែកយើង​។
ថ្នាំដេញសត្វល្អិត​ដែល​ត្រូវបានចុះបញ្ជិកាជាមួយភ្នាក់ងារការពារបរិស្ថាន (EPA) មានសុវត្ថិភាព និងប្រសិទ្ធភាព ប្រសិនបើត្រូវបានប្រើ​ដូចការណែនាំ សូម្បីតែសម្រាប់ស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនក៏ដោយ។ ហេតុនេះ ពេលយើងដើរហាងទិញថ្នាំ​ដេញសត្វល្អិត សូមជ្រើសរើសថ្នាំដេញសត្វល្អិតទាំងឡាយណាដែលត្រូវបានចុះឈ្មោះដោយ EPA។ ថ្នាំដេញសត្វ​ល្អិតគួរលាបនៅលើស្បែកទទេ។

សូមរកមើលធាតុផ្សំ៖

- DEET
- Picaridin ដែលត្រូវបានស្គាល់ផងដែរថាជា KBR 3023 Bayrepel និង icaridin
- ប្រេងក្រូចឆ្មារ និងដើមប្រេងខ្យល់ (OLE) ឬ para-menthane-diol (PMD)
- IR 3535
- 2-undecanone

ទោះយើង​បានប៉ាតលាបថ្នាំដេញសត្វល្អិតក៏ដោយ យើងត្រូវគ្របស្បែកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដោយពាក់អាវដៃវែង និងស្លៀក​ខោវែង។ សម្លៀកបំពាក់ដែលមានពណ៌​ស្រស់ឆើត គឺមិនសូវទាក់ទាញសត្វមូសឡើយហេតុនេះ​យើងកាន់តែមានសុវត្ថិភាពឡើងជាមួយនឹងសម្លៀកបំពាក់ប្រភេទនេះ។

ពេលជ្រើសរើសទីកន្លែងដើម្បីស្នាក់នៅ តម្រង់រកកន្លែងមានម៉ាស៊ីនត្រជាក់ ឬសំណាញ់​បង្អួច និងទ្វារ ហេតុនេះសត្វមូសមិនអាចចូលខាំបានឡើយ។ ចៀសវាង កន្លែងដែលមានទឹកដក់ ឬកន្លែងដែលមានប្រហោង ឬវត្ថុដែលទឹកអាចប្រមូលផ្តុំបាន។ ទាំងនោះគឺជាបរិ​ស្ថានបង្កាត់ពូជប្រពៃសម្រាប់​សត្វមូស។ បើយើង​មិនអាចរក្សាសត្វមូសឲ្យនៅខាងក្រៅទីកន្លែងបានទេ សូមគេងក្នុងមុងជានិច្ច។ ​បើ​អាច ព្យាយាមនៅក្នុងមុងឲ្យបានច្រើនតាមដែលអាចធ្វើបាន។

៣- អ្វីដែលត្រូវចងចាំបន្ទាប់ពីការធ្វើដំណើរ

យកចិត្តទុកដាក់យ៉ាងប្រុងប្រយ័ត្ន បើយើងមានគ្រុនក្តៅឈឺក្បាល ឬមានកើតចេញ​កន្ទួលរោលស្បែក និងឈឺសាច់ដុំ ឬសន្លាក់។ បើមានអាការៈ​ទាំងនេះ សូមទៅពេទ្យភ្លាម។ ប្រាប់ពេទ្យពីការ​ធ្វើ​ដំ​ណើររបស់យើង និងឲ្យពេទ្យដឹងពីហានិភ័យសុខភាពដែលជាប់ទាក់ទងជាមួយទីកន្លែងគោលដៅ​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T