ស៊ុតប្រឡោះជើងចឹងហ្មង! Salah និង Mane ស៊ុតម្នាក់១គ្រាប់ជួយ Liverpool បន្តភាពមិនដែលចាញ់ (មានវីដេអូ)

//s5.kh1.co/0a/0abdc4b5f44de73b79379643787b45e0df751fa1.jpg
កីទ្បា

 ០៣-មករា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្រុមហង្សក្រហម Liverpool ក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន Anfield ទទួលស្វាគមន៍ក្រុមភ្ញៀវ Sheffield United ក្នុងក្របខណ្ឌ​ Premier League ជុំទី២១ កាលពីរាត្រីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រោមក្រសែភ្នែកអ្នកគាំទ្រប្រមាណ៥ម៉ឺននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យកត់សម្គាល់ក្នុងការប្រកួតនេះគឺក្រុមទាំងពីរ លេងមិនសូវមានការប៉ះទង្គិចគ្នានោះទេ ពោលគឺគ្មានកាតលឿងកើតឡើងសួម្បីតែ១សន្លឹក។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

យ៉ាងណាមិញ ក្រឡេកទៅមើលស្ថិតិក្នុងកាប្រកួតឃើញថាក្រុមម្ចាស់ផ្ទះមានឱកាសម្រុកច្រើនដោយស៊ុតបាន១០ជើង ចំគោលដៅ៧ដង សម្រេចទីបាន២គ្រាប់ ចំណែកឯក្រុមភ្ញៀវ ស៊ុតបាន៣ជើងប៉ុណ្ណោះ ចំគោលដៅ២ដង។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

២គ្រាប់របស់ក្រុម Liverpool ធ្វើបានដោយកីឡាករឆ្នើម២រូបផ្សេងគ្នា ដោយគ្រាប់ទី១ជាការប្រើបច្ចេកទេសស៊ុតចូលប្រឡោះជើងអ្នកចាំទីបានយ៉ាងល្អតាមរយៈជម្រើសជាតិអេហ្ស៊ីបកីឡាករ Mohamed Salah និងគ្រាប់ទី២ទម្លុះសំណាញ់ទីដោយម្ចាស់អាវលេខ១០ Sadio Mane។

១គ្រាប់របស់ Salah
១គ្រាប់របស់ Salah
១គ្រាប់របស់ Mane 
១គ្រាប់របស់ Mane 

ដូច្នេះក្រោយបញ្ចប់៩០នាទីក្រុមម្ចាស់ផ្ទះ Liverpool បានផ្ដួលក្រុមភ្ញៀវ Sheffield United ក្នុងលទ្ធផល២ទល់នឹង០។

គួរឲ្យដឹងដែរថា គិតត្រឹមជុំទី២១នេះ Liverpool នៅតែបន្តឈរកំពូលតារាង Premier League ដោយ ២០ប្រកួតកន្លងទៅពួកគេមិនដែលស្គាល់ពាក្យថាចាញ់នោះទេ ពោលគឺឈ្នះ១៩ដង ស្មើ១ដង និងសល់១ប្រកួតទៀតក្នុងដៃ៕

តារាង​ PL
តារាង​ PL
បើចង់ឃើញការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖
វីដេអូ Highlights (ប្រភព Liverpool FC)
Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T