Barcelona ដាក់សំណើផ្លូវការ ក្នុងការនាំយកខ្សែបម្រើប្រយុទ្ធជម្រើសជាតិអេស្ប៉ាញម្នាក់

//s5.kh1.co/0f/0f9b64acf81e66ea4f1c1f7a656242ec94289801.jpg
កីទ្បា

 ០២-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ Barcelona បានដាក់សំណើផ្លូវការមួយទៅកាន់ក្លិបជើងឯកលីគកំពូលក្រូអាត Dinamo Zagreb ក្នុងការនាំយកកីឡាករខ្សែបម្រើប្រយុទ្ធ Dani Olmo។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Dani Olmo
កីឡាករ Dani Olmo

ក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់បានលេចឭដំណឹងថាចាប់អារម្មណ៍កីឡាករវ័យ២១ឆ្នាំម្នាក់នេះតាំងពីទីផ្សាររដូវក្ដៅកន្លងទៅ ប៉ុន្តែទើបតែដាក់សំណើជាផ្លូវការនៅទីផ្សាររដូវរងាខែមករានេះ។

Dani Olmo បានក្លាយជាគោលដៅរបស់បណ្ដាក្លិបធំៗនៅអឺរ៉ុប ក្រោយបង្ហាញទម្រង់លេងល្អ ព្រមទាំងជួយឲ្យក្រុមជម្រើសជាតិអេស្ប៉ាញអាយុក្រោម២១ឆ្នាំឈ្នះពាន EURO U-21 ថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ Olmo ក៏ត្រូវបានកោះហៅមកចូលរួមក្នុងក្រុមជម្រើសជាតិអេស្ប៉ាញឈុតធំផងដែរនៅក្នុងឆ្នាំ២០១៩កន្លងទៅ។

កីឡាករ Dani Olmo
កីឡាករ Dani Olmo

គួរឲ្យដឹងដែរថា Dani Olml ក៏ធ្លាប់ជាអតីតយុវជនថ្នាលរបស់ក្លិបជើងឯកអេស្ប៉ាញ​ Barcelona ផងដែរនៅចន្លោះឆ្នាំ ២០០៧-២០១៤ មុនសម្រេចចិត្តផ្លាស់ទៅ Dinamo Zagreb៕

ប្រភពMARCA

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T