Vietjet ស្វាគមន៍យន្តហោះថ្មី A321neo ACF ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ខ្ពស់ អំឡុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីវៀតណាម!

//s5.kh1.co/93/93aac3027e36ad00b0e580bd02723e7f0fe0d4fa.jpg
សង្គម

 ០២-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

វៀតណាម៖ កាលពីថ្ងៃ​ទី​​៣១ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​ឯ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ Tan Son Nhat ទីក្រុង​ហូ​ជីមិញ ក្រុមហ៊ុន​អា​កាស​ចរណ៍ Vietjet បាន​ស្វាគមន៍​យន្ត​​​ហោះ​ថ្មី​​២​គ្រឿង​ប្រភេទ Airbus A321 ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ជា​យន្តហោះ VN-A521 និង VN-A542 ដើម្បី​ធ្វើ​ឲ្យ​យន្តហោះ​សរុប​របស់ Vietjet កើន​ដល់​៨០​គ្រឿង​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យន្ត​​​ហោះ​ថ្មី VN-A521 របស់ Vietjet គឺ​ជា​យន្ត​ហោះ​ប្រភេទ A321neo ACF (Airbus Cabin Flex) ​២៤០​កៅអី ទី​៣​​​ក្នុង​ពិភព​​លោក ហើយ​យន្ត​ហោះ​ទាំង​៣​នេះ បច្ចុប្បន្នកំពុង​​តែ​ត្រូវ​បាន​ប្រតិ​បត្តិ​ដោយ​ក្រុម​ហ៊ុន​អាកាស​ចរណ៍ Vietjet​។ ជាមួយ​នឹង​ការ​មក​ដល់​របស់​​​យន្តហោះ​ថ្មី​​ នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ឆ្នាំ​២០១៩​​ ក្រុមហ៊ុន​អាកាស​ចរណ៍ជំនាន់​ថ្មី​មួយ​នេះ កំពុង​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ឆ្លើយ​តប​ ទៅ​នឹង​តម្រូវ​ការ​នៃ​ការ​ធ្វើ​ដំណើរ អំឡុង​​ពេល​នៃ​រដូវ​កាល​​បុណ្យ​ទាន ពោល​គឺ​ រដូវ​​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ចិន-វៀត​ណាម ក៏ដូច​ជា​ឆ្លើយ​តប​ទៅនឹង​ផែន​ការ​បន្ថែម​ ចំនួន​យន្ត​ហោះ​ក្នុង​ឆ្នាំ​២០២០​។

យន្តហោះថ្មី A321neo ACF របស់ក្រុមហ៊ុន​អាកាស​ចរណ៍​ Vietjet
យន្តហោះថ្មី A321neo ACF របស់ក្រុមហ៊ុន​អាកាស​ចរណ៍​ Vietjet

យន្ត​ហោះ​ថ្មី​នេះ បំពាក់​ដោយ​កៅអី​ធ្វើ​ពី​ស្បែក​​សត្វ និង​ការ​តុប​តែង​ជា​ពិសេស​​នៅ​ផ្នែក​ខាង​ក្នុង​នៃ​យន្តហោះ​។ យន្ត​ហោះ A321neo ACF ទី​៣​របស់ Vietjet មាន​រច​សម្ព័ន្ធ​​ថ្មី​នៅ​​ត្រង់​កន្លែង​បើក​បរ  ដើម្បី​បង្កើន​​ចំនួន​កៅអី​អង្គុយ​រហូត​ដល់​២៤០កៅអី ហើយ​អត្ថ​ប្រយោជន៍​​របស់​យន្ត​ហោះម៉ាក Airbus  ដ៏​ទំនើប​​បំផុត​មួយ​នេះ រួម​មាន កន្លែង​អង្គុយ​ប្រកប​ដោយ​ផាសុកភាព កាត់​បន្ថយ​ការ​ស៊ី​ប្រេង​យ៉ាង​ហោចណាស់ ១៦% កាត់​បន្ថយ​សំឡេង​រំខាន​ដល់​ទៅ​ ៧៥% និង​​កាត់​បន្ថយ​វិទ្យុ​សកម្ម​ដល់​ទៅ​ ៥០%​។

យន្តហោះថ្មី A321neo ACF របស់ក្រុមហ៊ុន​អាកាស​ចរណ៍​ Vietjet
យន្តហោះថ្មី A321neo ACF របស់ក្រុមហ៊ុន​អាកាស​ចរណ៍​ Vietjet

បច្ចុប្បន្ន​ Vietjet បណ្តុំ​ទៅដោយ​​យន្ត​ហោះថ្មី​ជាង​គេ​បំផុត និង​ទំនើប​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក  ដោយ​​អាយុ​កាល​ជា​មធ្យម​របស់​យន្ត​ហោះ មាន​ចំនួន​ត្រឹម​តែ​ ២,៧​ឆ្នាំ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​ប្រកប​ដោយ​គុណ​ភាព និង​សុវត្ថិ​ភាព​បំផុត​។

Vietjet បាន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​សរុប​ជិត​១០០លាន​នាក់ រហូត​មក​ទល់​បច្ចុប្បន្ន ជាមួយនឹង​ផ្លូវ​ហោះហើរ​​ចំនួន​ ១៣០​​ខ្សែ ដែល​គ្រប់​ដណ្តប់​លើ​គោល​ដៅ​ជាច្រើន ក្នុង​ប្រទេស​វៀត​ណាម និង​ផ្លូវ​​ហោះ​ហើរ​អន្តរ​ជាតិទៅកាន់​កម្ពុជា ក្នុង​នោះ រាប់ប​ញ្ចូល​ទាំង​ផ្លូវ​ហោះហើរ​រវាង​ខេត្ត​សៀម​រាប និង​ទីក្រុង​ហា​ណូយ ឥណ្ឌា ជប៉ុន ហុង​កុង សិង្ហ​បុរី កូរ៉េ​ខាង​ត្បូង តៃ​វ៉ាន់ ថៃ មីយ៉ាន់​ម៉ា ម៉ា​ឡេ​ស៊ី ចិន និង​ប្រទេស​ឥណ្ឌូនេស៊ី ផងដែរ​។

យន្តហោះថ្មី A321neo ACF របស់ក្រុមហ៊ុន​អាកាស​ចរណ៍​ Vietjet
យន្តហោះថ្មី A321neo ACF របស់ក្រុមហ៊ុន​អាកាស​ចរណ៍​ Vietjet

ក្នុង​នាម​ជា​​ក្រុមហ៊ុន​អាកាស​ចរណ៍​របស់​ប្រ​ជា​ពល​រដ្ឋ និង​អ្នក​ទេសចរណ៍ Vietjet បាន​ផ្តល់​​ឱកាស​​រាប់​លាន ដើម្បី​ទទួល​បាន​បទពិសោធ​ន៍ហោះហើរ «បៃ​តង» ជាមួយនឹង​យន្ត​ហោះថ្មី សេវា​កម្ម​ថ្មី ភាព​រួស​រាយ​រាក់​ទាក់ និងសន្សំ​សំ​ចៃ​ខ្ពស់​។ Vietjet បាន​បង្កើត​ឲ្យ​មានការ​​ប្រែ​ប្រួល​ដ៏​អស្ចារ្យ ក៏ដូច​ជា​ចូល​រួម​ជា​ចំណែក​ក្នុង​ការ​​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​សេដ្ឋ​កិច្ច ក្នុង​គោល​ដៅ​នានា ដែល​ខ្លួន​ធ្វើ​ការ​ប្រតិ​បត្តិ តាម​រយៈ​ការ​លើក​កម្ពស់​ទេស​ចរណ៍​ជាតិ និង​​ការ​វិវឌ្ឍនៃ​សមាហរ័រណកម្ម​សេដ្ឋ​កិច្ច​អន្តរ​ជាតិ​​៕

យន្តហោះថ្មី A321neo ACF របស់ក្រុមហ៊ុន​អាកាស​ចរណ៍​ Vietjet
យន្តហោះថ្មី A321neo ACF របស់ក្រុមហ៊ុន​អាកាស​ចរណ៍​ Vietjet
យន្តហោះថ្មី A321neo ACF របស់ក្រុមហ៊ុន​អាកាស​ចរណ៍​ Vietjet
យន្តហោះថ្មី A321neo ACF របស់ក្រុមហ៊ុន​អាកាស​ចរណ៍​ Vietjet
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · មួយខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T