ក្លិបធំ២ ត្រៀមខ្លួនរួចរាល់ដាក់សំណើ សុំទិញកីឡាករលំដាប់ជួរមុខម្នាក់ពីលោក Mourinho

//s5.kh1.co/1e/1e412495f758ef3ddb62c651dc6c67fbb585f240.jpg
កីទ្បា

 ០២-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អឺរ៉ុប៖ ជើងខ្លាំងអ៊ីតាលី Napoli និងក្លិបជើងឯកហូឡង់ Ajax Amsterdam បានត្រៀមខ្លួនរួចរាល់ក្នុងការដាក់សំណើសុំទិញខ្សែការពារជួរមុខរបស់ Tottenham Hotspur កីឡាករ Jan Vertonghen នៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Jan Vertonghen 
កីឡាករ Jan Vertonghen 

Vertonghen កំពុងតែស្ថិតនៅក្នុងភាពស្រពិចស្រពិលនៃអនាគតរបស់គេជាមួយ Spurs ខណៈកិច្ចសន្យារវាងគេ នងក្លិបនៅមានសុពលភាពតែ៦ខែទៀតប៉ុណ្ណោះ ដូច្នេះមានក្លិបជាច្រើនបានចាប់អារម្មណ៍នាំយកខ្សែការពាររូបនេះ។ Napoli ដែលគេដឹងថាជាក្លិបមួយដែលបរាជ័យក្នុងការនាំយក Vertonghen កាលពីរដូវក្ដៅកន្លងទៅ បានដាក់ការចាប់អារម្មណ៍មកលើជម្រើសជាតិប៊ែលហ្សិករូបនេះជាថ្មីម្ដងទៀត។ អ្នកចាត់ការទូទៅថ្មីរបស់ Napoli លោក Gennaro Gattuson កំពុងតែរៀបចំតំបន់ការពាររបស់ក្រុមឡើងវិញ ខណៈកីឡាករវ័យ៣២ឆ្នាំរូបនេះពិតជាសក្ដិសមសម្រាប់ការផ្លាស់មកលេងនៅក្របខណ្ឌ Serie A ទាំងសមត្ថភាព និងបទពិសោធន៍របស់គេ។

កីឡាករ Jan Vertonghen 
កីឡាករ Jan Vertonghen 

ក្រឡេកមកមើលក្លិបជើងឯកហូឡង់ Ajax ឯណេះវិញដែលបានលក់ Vertonghen ត្រឹមតែតម្លៃ ១២លានផោនមកឲ្យ Spurs កាលពី ៧ឆ្នាំមុន មានបំណងចង់នាំយកខ្សែការពារកណ្ដាលរូបនេះត្រឡប់ទៅវិញ។ ក្រោយកីឡាករ Daley Blind មានបញ្ហាបេះដូងកាលពីសប្ដាហ៍មុន ពេលនេះ Ajax បាននឹងកំពុងតែស្វះស្វែងរកកម្លាំងការពារមកពង្រឹងបន្ថែម។

នៅរដូវកាលនេះ Vertonghen ចូលលេងឲ្យ Spurs បាន២១ប្រកួត ខណៈចំនួនសរុបតាំងពីផ្លាស់មកក្លិបជើងឯករង Champions League រដូវកាលមុន រូបគេចូលលេងបាន ៣០២ប្រកួត ថែមទាំងអាចរកបាន ១៣គ្រាប់ក្នុងនាមជាខ្សែការពារកណ្ដាល។

កីឡាករ Jan Vertonghen 
កីឡាករ Jan Vertonghen 

ទាំង Napoli និង Ajax អាចនឹងរង់ចាំដល់បំណាច់រដូវកាលនោះនោះនឹងអាចនាំយក Vertonghen ដោយមិនអស់ប្រាក់ ប៉ុន្តែ Spurs ទំនងមិនទុកគេនោះទេនៅទីផ្សារលើកនេះ ដើម្បីចៀសវាងការចាកចេញរបស់គេដោយមិនមានតម្លៃខ្លួន៕

ប្រភពAF

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T