ថ្ងៃស៊យខ្លាំងហ្មង! ស្ត្រីម្នាក់ត្រូវចោរទីមួយឆក់ខ្សែក.មិនបានសម្រេច ស្រាប់តែចោរទីពីរឆក់បានសម្រេចតែម្ដង (មានវីដេអូ)

//s5.kh1.co/81/81a868e1d07488e7794190d672abea3fea8eb64e.png
សង្គម

 ០២-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ម៉ាឡេស៊ី៖ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ ស្ត្រីជនជាតិឥណ្ឌាម្នាក់ត្រូវបានចោរចំនួនពីរនាក់ធ្វើសកម្មភាពឆក់ខ្សែក នៅឯទីប្រជុំជន Kepong ភាគខាងជើងនៃទីក្រុងគូឡាឡាំពួ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូដែលថតឡើងដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា ស្ត្រីម្នាក់កំពុងតែដើរឆ្លងផ្លូវ ស្របពេលដែលបុរសពីរបានជិះម៉ូតូកាត់ពីមុខ។ ភ្លាមនោះ ស្រាប់តែបុរសម្នាក់ បានជិះម៉ូតូបកមកក្រោយវិញ ហើយបក់ដៃហៅម្នាក់ទៀតមកជាមួយ រួចឆក់ខ្សែក តែឆក់មិនបាន បណ្ដាលឲ្យស្ត្រីនោះដួលទៅលើដី។ បន្ទាប់មក បុរសទីពីរបានមកដល់ ហើយចូលទៅឆក់ខ្សែក.ម្ដងទៀតបានសម្រេច ហើយជិះម៉ូតូចេញបាត់ទៅ។

ចំពោះហេតុការណ៍ខាងលើនេះ​ ត្រូវបានគេសន្និដ្ឋានថា ចោរទាំងពីរគឺរួមដៃគ្នាធ្វើសកម្មភាពឆក់។

ក្រោយពីវីដេអូត្រូវបានបង្ហោះទៅលើបណ្ដាញសង្គមហ្វេសប៊ុករួចមក មានមហាជនមួយចំនួនបានចោទជាសំនួរទៅកាន់ស្ត្រីរងគ្រោះថា ហេតុអ្វីបានជាមិនស្រែកកំឡុងពេលកើតហេតុ ហើយហេតុអ្វីត្រូវចាំបាច់ពាក់ខ្សែក.ដើរតាមទីសាធារណៈបែបនេះ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សកម្មភាពចោរទីមួយ
សកម្មភាពចោរទីមួយ
សកម្មភាពចោរទីពីរ
សកម្មភាពចោរទីពីរ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T