NASA កំពុងតាមប្រមាញ់ផ្កាយព្រះគ្រោះជាច្រើន ​ដែល​អាចបំផ្លាញផែនដី

//s5.kh1.co/74/742f8f732b00e4255f9ea53b3ff350e1c16418c7.jpg
បច្ចេកវិទ្យា

 ០២-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ ទីភ្នាក់ងារអវកាសជាតិនិងរដ្ឋបាលអវកាសអាមេរិកណាសាបានប្រកាសថា ពួកគេនឹងចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវថ្មីមួយ ដើម្បីតាមរក​ផ្កាយព្រះគ្រោះដែលទំនង​នឹងអាចបញ្ចប់ជីវិតមនុស្សលើភពផែនដីទាំងមូល។ គេត្រូវសិក្សាឱ្យបានដឹងមុន ដើម្បីទប់ទល់ទៅនឹងការគំរាមកំហែងទាំងនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មានការគំរាមកំហែងជាច្រើនចំពោះជីវិតមនុស្សសត្វនៅលើផែនដី ហើយការគំរាមកំហែងដ៏ធំផុតនោះគឺ ​វត្តមាននៃផ្កាយព្រះគ្រោះដែលអាចវាយប្រហារលើភពផែនដីរបស់យើង។ ជាមួយគ្នានេះដែរអង្គការណាសា ក៏បានធ្វើការអង្កេតនិងត្រួតពិនិត្យយ៉ាង​យកចិត្តទុកដាក់ក្នុងបេសសកម្ម NEO (Near-Earth Object) ដែរ។

អង្គការណាសាបានប្រកាសគម្រោងថ្មីសម្រាប់គោលបំណងមួយនេះ ជាមួយនឹងថវិកាដែលបានបម្រុងទុកសរុបជាង ៣៥.៦ លានដុល្លារ​។ ផ្កាយរណបថ្មីមួយនឹងត្រូវបាញ់បង្ហោះទៅកាន់ទីអវកាសសម្រាប់បេសកកម្មសង្កេតវត្ថុដែលនៅជិតផែនដី។ ផ្កាយរណបនេះទៀតសោធក៏នឹងតាមប្រមាញ់ផ្កាយព្រះគ្រោះណាដែលធ្វើដំណើរមក​ក្បែរផែនដីផងដែរ។

កាលពីថ្ងៃទី ២០ ខែធ្នូ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអនុម័តច្បាប់ស្តីពីការចំណាយអប្បបរមា ដែលបានបង្កើតថវិកាបន្ថែម ២២.៦ ពាន់លានដុល្លារដល់អង្គការណាសា។ បន្ថែមពីនេះ ថវិកាចំនួន ២.៧ ពាន់លានដុល្លារទៀត​នឹងត្រូវចំណាយទៅលើការងាររបស់អង្គការ
ណាសាក្នុងវិស័យវិទ្យាសាស្ត្រភពផែនដី ដែលគម្រោងទាំងនេះ​រួមបញ្ចូលទាំងបេសកកម្មសង្កេតថ្មី។

សភាអាមេរិកចង់​ឱ្យអង្គការណាសាធ្វើការរុករក (NEOs) វត្ថុនៅជិតផែនដីទាំងអស់ ដែលមានអង្កត់ផ្ចិតធំជាង ១៤០ ម៉ែត្រ។ គួរបញ្ជាក់ផងដែរថា ​វត្ថុដែលមានអង្កត់ផ្ចិតដល់ទៅ ១៤០ ម៉ែត្រឬ​ធំជាងនេះអាចបំផ្លាញជីវិតនៅលើផែនដីនៅក្នុងកំឡុងពេល​មានការប៉ះទង្គិចកើតឡើង។

បេសសកម្មអង្កេត NEOs នឹងត្រូវដឹកនាំដោយសាកលវិទ្យាល័យអារីហ្សូណា។ ហើយចំណែកតារាវិទូ Amy Mainzer នឹងដឹកនាំក្រុមទទួលខុសត្រូវ។ ​ គេហទំព័ររបស់សាលាបានប្រកាសពីគោលបំណងនៃភារកិច្ចនៅក្នុងសេចក្តីថ្លែងការណ៍មួយនេះ។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា បេសកកម្មនេះនឹងអាចឆ្លើយសំណួរ ថាតើមាន​ផ្កាយព្រះគ្រោះនិងផ្កាយដុះកន្ទុយណាអាចបង្កគ្រោះថ្នាក់ដល់ផែនដីដែរឬទេ។

កាលពីដើមឆ្នាំនេះអ្នកវិទ្យាសាស្ត្របានចង្អុលបង្ហាញថា ប្រសិនបើមេដឹកនាំពិភពលោកមិនបោះជំហានលើបញ្ហានេះទេ នោះថ្ងៃ​ណាមួយ​វត្តមានរបស់ផ្កាយ​ព្រះគ្រោះអាចបណ្តាលឱ្យមានគ្រោះថ្នាក់និងហានិភ័យធំធេងបំផុតដល់មនុស្សជាតិ​៕

ផ្កាយរណបសំរាប់ប្រមាញ់វត្ថុទាំងអស់ដែលនៅជិតផែនដី
ផ្កាយរណបសំរាប់ប្រមាញ់វត្ថុទាំងអស់ដែលនៅជិតផែនដី
ណាសាកំពុងតាមប្រមាញ់ផ្កាយព្រះគ្រោះ
ណាសាកំពុងតាមប្រមាញ់ផ្កាយព្រះគ្រោះ
ណាសាកំពុងតាមប្រមាញ់ផ្កាយព្រះគ្រោះ
ណាសាកំពុងតាមប្រមាញ់ផ្កាយព្រះគ្រោះ
រណ្តៅអាចម៍ផ្កាយប្រវែង៧០គីឡូម៉ែត្រនៅអាហ្រ្វិកខាងត្បូង  កើតឡើងកាលពី១៤៥លានឆ្នាំមុន
រណ្តៅអាចម៍ផ្កាយប្រវែង៧០គីឡូម៉ែត្រនៅអាហ្រ្វិកខាងត្បូង  កើតឡើងកាលពី១៤៥លានឆ្នាំមុន
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T