ខ្លាំងបាត់! បែកធ្លាយ Arsenal លួចទាក់ទងខ្សែបម្រើម្នាក់របស់លោក Gerrard ៦លើករួចមកហើយ

//s5.kh1.co/e9/e9e4f42e24fd6e6796889cf1a9fdd7bc47c78cee.jpg
កីទ្បា

 ០២-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា Arsenal បាននឹងកំពុងតែតាមអន្ទងនាំយកខ្សែបម្រើរបស់ក្លិប Rangers កីឡាករ Glen Kamara បន្ទាប់ពីបានលួចទាក់ទងកីឡាករម្នាក់នេះអស់៦លើករួចមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Glen Kamara 
កីឡាករ Glen Kamara 

ខ្សែបម្រើវ័យ២៤ឆ្នាំម្នាក់នេះបានក្លាយជាគោលដៅសំខាន់របស់ Arsenal ក្រោយបានចាកចេញពីទីក្រុងឡុងដ៍ កាលពីឆ្នាំ២០១៧។ ជាអតីតថ្នាលយុវជនរបស់កាំភ្លើងធំ Kamara ត្រូវបានតម្លើងមកកាន់ក្រុមធំ ប៉ុន្តែចូលលេងបានតែ១លើកប៉ុណ្ណោះនៅក្នុងខែតុលា ឆ្នាំ២០១៥ ក្នុងការប្រកួតពានរង្វាន់ EFL Cup ជាមួយក្លិប Sheffield Wednesday។

យ៉ាងណាមិញ ក្រោយចាកចេញពីទឹកដីអង់គ្លេស Kamara បានបង្ហាញភាពលេចធ្លោមែនទែននៅលើទឹកដីស្កុតឡែនជាមួយក្លិប Rangers ដោយជួយឲ្យក្រុមដែលដឹកនាំដោយលោក Steven Gerrard ឈ្នះពានលីគកំពូលស្កុតឡែន។

កីឡាករ Glen Kamara 
កីឡាករ Glen Kamara 

កីឡាករជម្រើសជាតិហ្វាំងឡង់ Kamara ចូលលេងឲ្យ Rangers បានចំនួន២៩ប្រកួតហើយនៅក្នុងគ្រប់ព្រឹត្តិការណ៍ទាំងអស់រដូវកាលនេះ។ ដោយសារតែទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍នេះហើយ បានធ្វើឲ្យ Arsenal ទាក់ទងទៅ Kamara ដល់ទៅ៦ដង។

កីឡាករ Glen Kamara 
កីឡាករ Glen Kamara 

បើតាមកាសែត Daily Mail ក្រុមដែលកំពុងស្ថិតក្រោមការដឹកនាំដោយលោក Mikel Arteta ត្រូវប្រឈមមុខជាមួយក្លិបអង់គ្លេស៣ទៀតរួមមាន Aston Villa, Crystal Palace និង Brighton & Hove Albion ដើម្បីនាំយក Kamara មកលេងនៅកីឡដ្ឋាន Emirate Stadium វិញ៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T