ស្ទឹងត្រែង៖ នគរបាលបានចាប់ស្រី្តសង្ស័យ រួមទាំងវត្ថុតាង នៅវេលាម៉ោង១៤និង១០នាទីរសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ នៅផ្ទះរបស់ស្ត្រីសង្ស័យ ក្នុងភូមិក្រោម ឃុំ ព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខណៈដែលនគរបាលបានធ្វើការ ស្រាវជ្រាវ និងសង្ស័យថា ស្រី្តរូបនោះ នឹងធ្វើសកម្មភាពជួញដូរ និងចែកចាយ។

លោកវរៈសេនីយ៍ទោ សឿង ណុល នាយការរិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន ខុសច្បាប់ នៃមន្ទីរប្រឆាំង គ្រឿងញៀនបានឲ្យដឹងថា ស្ត្រីសង្ស័យជំនួញគ្រឿងញៀន ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ សាយ ស្រីពៅ ហៅថាំង ភេទស្រីអាយុ៤៤ឆ្នាំ មានទីលំនៅភូមិក្រោម ឃុំព្រះរំកិល ស្រុក ថាឡាបរិវ៉ាត់ ។

លោកវរៈសេនីយ៍ទោបានបន្តឲ្យដឹងទៀតថា ក្នុងការចុះបង្ក្រាបស្ត្រីសង្ស័យជំនួញគ្រឿងញៀន ខាងលើនោះ គឺគេ ជាមុខសញ្ញា ជំនួនគ្រឿងញៀនឆ្លងដែន ពីប្រទេសឡាវ។ នៅជំហានដំបូងសមត្ថកិច្ចជំនាញ បានធ្វើការស៊ើបអង្កេត អស់រយៈពេលជិត២ខែ ទើបឈានទៅធ្វើការឃាត់ខ្លួនស្ត្រីជំនួញ គ្រឿង ញៀននោះបាន គឺអនុវត្តទៅតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ ក៏ដូចជាទិសដៅរបស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ស្ត្រីជួញដូរគ្រឿងញៀនខាងលើ រួមទាំងវត្ថុតាង មានគ្រឿងញៀនប្រភេទមេតំហ្វេតាមីប្រភេទ (ICE) ចំនួន៨៨៩.៧ ក្រាម ត្រូវបានសមត្ថកិច្ច ជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕






ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]