សោកស្ដាយ! សួនសត្វមួយនៅប្រទេសអាល្លឺម៉ង់ ត្រូវបានអគ្គិភ័យលេបត្របាក់គ្មានសល់ (មានវីដេអូ)

//s5.kh1.co/1e/1ee43f6199c487bda9353f81aeb3ba7e4dc0bb94.jpg
សង្គម

 ០២-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អាល្លឺម៉ង់៖ ចាប់ផ្ដើមថ្ងៃដំបូងនៃឆ្នាំថ្មី ២០២០ ភ្លាមក៏ស្រាប់តែមានរឿងដ៏គួរឲ្យសោកស្ដាយមួយបានកើតឡើង ដោយសារអគ្គិភ័យបានលេបត្របាក់ សួនសត្វ Krefeld ដែលស្ថិតនៅភាគខាងលិចនៃប្រទេសអាល្លឺម៉ង់ ហើយបានសម្លាប់ជីវិតសត្វមួយចំនួនទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ១២ និង ៣០ នាទី ពោលគឺនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០ តែម្ដង ដែលបានសម្លាប់សត្វជាង ៣០ ក្បាល រួមមាន ស្វា ប្រចៀវ និងបក្សីជាច្រើនក្បាល។ តាមការឲ្យដឹងពីលោក Hoppmann ប្រជាពលរដ្ឋដែលជាអ្នកឃើញហេតុការណ៍ផ្ទាល់បានប្រាប់ថា មុនពេលកើតហេតុគេឃើញមានចង្កៀងគោមជាច្រើនត្រូវបានបង្ហោះដើម្បីអបអរថ្ងៃឆ្លងឆ្នាំ ហើយហោះកម្ពស់ទាបក្បែរនឹងសួនសត្វ ហើយមួយសន្ទុះក្រោយមក ក៏ស្រាប់តែឃើញមានអណ្ដាតភ្លើងឆេះចេញពីទីនោះតែម្ដង។ លោកបានបន្តថាក្រុមអ្នកស៊ើបអង្កេត បានរកឃើញកាក់សំណល់ចង្កៀងគោម ដែលធ្វើពីក្រដាសមានប្រវែង ៣៤ សង់ទីម៉ែត្រ ហើយនៅផ្ទៃខាងក្រោមមានដុំភ្លើងតូចមួយ ដែលវាជាកត្តាលីករបង្កើតជាខ្យល់ ហើយធ្វើឲ្យចង្កៀងគោមអាចហោះបាន។

គួរឲ្យដឹងផងដែរថា សួនសត្វ Krefeld បានបើកដំណើការដំបូងនៅឆ្នាំ ១៩៧៥ និងអាចទាក់ទាញភ្ញៀវទេសចរប្រមាណ ៤០ ម៉ឺននាក់ជារៀងរាល់ឆ្នាំ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

https://s5.kh1.co/__image/w=650,h=366,q=100/57/57b123fe2156b72a366aa9927004be753b80a22b.jpg
https://s5.kh1.co/__image/w=650,h=305,q=100/aa/aa60bb113930fea5ccfe5ed1e6cf03e9c919eeda.jpeg
https://s5.kh1.co/__image/w=650,h=420,q=100/f3/f32a8ba0472ef6073bb41fd7c58508dbd86f17c2.png
https://s5.kh1.co/__image/w=650,h=434,q=100/9e/9e6f2bbc48d23c3615ebd1aa0404453661e6fcfa.jpg
https://s5.kh1.co/__image/w=650,h=366,q=100/53/539b82bca8c02392a38c3db6ea354ea2fa0495f4.jpg
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T