ឆ្កែរពឹស ម្ចាស់ទុកវាចោលក្នុងឡានមួយភ្លែតសោះ ស្រាប់តែវាធ្វើឲ្យឡានធ្លាក់ចូលទៅក្នុងស្រះបាត់ (មានវីដេអូ)

//s5.kh1.co/de/de01fee09b181099f95548f97e8d6b6e32c40d18.jpg
សង្គម

 ០២-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ចិន៖ ថ្មីៗនេះឆ្កែចិញ្ចឹមមួយក្បាលរបស់លោក Jia បានធ្វើឲ្យរថយន្ដប្រភេទ SUV របស់គាត់ធ្លាក់ចូលទៅក្នុងស្រះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Zhejiang ភាគខាងកើតនៃប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា លោក Jia បានបើករថយន្ដទៅចតនៅពីមុខស្រះ ដោយមានឆ្កែមកជាមួយផងដែរ។ បន្ទាប់មក គាត់ក៏បានចេញពីរថយន្ដដោយមិនពន្លត់ម៉ាស៊ីន រួចដើរសំដៅទៅខាងក្រោយគូទរថយន្ដដើម្បីយកអីវ៉ាន់ ហើយភ្លាមៗនោះ ស្រាប់តែរថយន្ដរុលទៅមុខ ធ្លាក់ចូលទៅក្នុងស្រះបាត់ទៅ។

លោក Jia បាននិយាយថា៖

«ក្នុងថ្ងៃកើតហេតុ នៅពេលដែលខ្ញុំដើរចេញពីរថយន្ដ ឆ្កែរបស់ខ្ញុំបានលោតហក់យ៉ាងខ្លាំងហាក់បីដូចជាសប្បាយចិត្តណាស់អីចឹង ហើយប្រហែលមកពីខ្លួនវាប៉ះនឹងចង្កឹះលេខអក្សរ D ទើបបណ្ដាលឲ្យរថយន្ដបើកទៅមុខបែបនេះ។»

ក្រោយពីឃើញហេតុខាងលើនេះរួចមក ប្រជាជនដែលរស់នៅក្បែរនោះបាននាំគ្នាចូលទៅជួយសង្គ្រោះឆ្កែចេញពីក្នុងរថយន្ដដោយសុវត្ថិភាព ចំណែកឯរថយន្ដខាងប្រភពមិនបានបញ្ជាក់ទេថានឹងត្រូវយកចេញពីក្នុងស្រះដោយវិធីណាឡើយ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រថយន្ដធ្លាក់ចូលស្រះ
រថយន្ដធ្លាក់ចូលស្រះ
លោក JIa កំពុងឈរមើល
លោក JIa កំពុងឈរមើល
លោក Jia ព្យាយាមជួយសង្គ្រោះឆ្កែ
លោក Jia ព្យាយាមជួយសង្គ្រោះឆ្កែ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T