បើកឆាកឆ្នាំ២០២០ភ្លាម រដ្ឋធានីហ្សាការតាលិចទឹកភ្លាម ហើយប្រធានាធិបតីឥណ្ឌូនេស៊ីមានគម្រោងផ្លាស់រដ្ឋធានីថ្មីទៅកាន់...

//s5.kh1.co/ae/aea50046561c2d184d81d21992357a5672111484.jpg
សង្គម

 ០២-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់ក៏មានមនុស្សស្លាប់យ៉ាងតិច១៦នាក់នៅក្នុងគ្រោះទឹកជំនន់នៅរដ្ឋធានីហ្សាការតាប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីទីក្រុងមួយនេះទទួលរងឥទ្ធិពលទឹកភ្លៀងយ៉ាងខ្លាំងក្នុងរយៈពេល២៤ឆ្នាំចុងក្រោយនេះ។ បើតាមទីភ្នាក់ងារឧតុនិយមអាកាសធាតុនិងភូគព្ភសាស្ត្របានឲ្យដឹងថាក្នុងពេលមួយថ្ងៃកម្ពស់ទឹកភ្លៀងបានកើនដល់៣៧៧មីលីម៉ែត្រនៅតំបន់អាកាសយានដ្ឋានមួយកន្លែងនៅភាគខាងកើតទីក្រុងហ្សាការតា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទីក្រុងហ្សាការតាទទួលរងឥទ្ធិពលទឹកភ្លៀងយ៉ាងខ្លាំងក្នុងរយៈពេល២៤ឆ្នាំចុងក្រោយនេះ
ទីក្រុងហ្សាការតាទទួលរងឥទ្ធិពលទឹកភ្លៀងយ៉ាងខ្លាំងក្នុងរយៈពេល២៤ឆ្នាំចុងក្រោយនេះ

ទីភ្នាក់ងារខាងលើបានបន្តទៀតថាភ្លៀងមួយមេធំក្នុងពេលតែមួយថ្ងៃតែងតែឧស្សាហ៍កើតមានតាំងពីឆ្នាំ១៩៩៦មកម្ល៉េះ ហើយភ្លៀងបង្អុរនៅថ្ងៃឆ្លងឆ្នាំសកលនេះក៏ខ្លាំងណាស់ដែរ។ វាក្លាយជារឿងសាមញ្ញទៅហើយ នៅពេលទឹកជំនន់កើតមាននៅក្នុងទីក្រុងដូច្នេះ។ ប្រធានាធិបតីរបស់ឥណ្ឌូនេស៊ីលោក Joko Widodo បានប្រកាសពីគម្រោងនឹងផ្លាស់ប្ដូររដ្ឋធានីពីទីក្រុងហ្សាការតាទៅកាន់ភាគខាងកើតកោះ Borneo វិញនៅប៉ុន្មានឆ្នាំខាងមុខនេះ ដោយសារតែជំនន់ទឹកភ្លៀងតែងតែកើតមានក្នុងទីក្រុងហ្សាការតា។

លោក Joko Widodo បានប្រកាសពីគម្រោងនឹងផ្លាស់ប្ដូររដ្ឋធានីពីទីក្រុងហ្សាការតាទៅកាន់ភាគខាងកើតកោះ Borneo 
លោក Joko Widodo បានប្រកាសពីគម្រោងនឹងផ្លាស់ប្ដូររដ្ឋធានីពីទីក្រុងហ្សាការតាទៅកាន់ភាគខាងកើតកោះ Borneo 

ហ្សាការតាគឺជាទីក្រុងមួយដែលងាយនឹងលិចទឹកលឿនជាងគេក្នុងចំណោមទីក្រុងដទៃទៀតនៅលើពិភពលោក ហើយអ្នកជំនាញបានលើកឡើងថាទីក្រុងមួយនេះអាចនឹងលិចទឹកទាំងស្រុងនៅឆ្នាំ២០៥០៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T