កីឡាករឆ្នើមរបស់ Spurs មួយរូប ប្រាប់ក្លិបត្រង់ៗថាចង់ចាកចេញក្នុងខែមករានេះហើយ!

//s5.kh1.co/f3/f369d21f5dec8182b2a595fbe1c81e1753284ab2.jpg
កីទ្បា

 ០២-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ខ្សែបម្រើឆ្នើមរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur កីឡាករ Christian Eriksen បានប្រាប់ក្លិបថាគាត់ចង់ចាកចេញក្នុងកំឡុងពេលទីផ្សារដោះដូរខែមករានេះ ខណៈដំណឹងនេះហាក់ផ្ដល់ក្ដីសង្ឃឹមទៅដល់ក្រុម Manchester United ដែលតាមចែចូវជម្រើសជាតិដាណឺម៉ាកជាយូរណាស់មកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Christian Eriksen
  កីឡាករ Christian Eriksen

កុងត្រារបស់​ Eriksen នឹងផុតកំណត់ជាមួយនឹងក្លិបនៅភាគខាងជើងទីក្រុងឡុងដ៍នេះ នៅរដូវក្ដៅខាងមុខ ដោយរូបគេក៏បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ក្លិបថារូបគេមិនបន្តកុងត្រាថ្មីនោះទេ។

យោងតាមកាសែត The Athletic បានឲ្យដឹងថា Eriksen បានប្រាប់ក្លិប Tottenham Hotspur ថារូបគេចង់ចាកចេញកាន់តែឆាប់តាមតែអាចធ្វើទៅបាន ចាប់ពីខែមករានេះតទៅ។

  កីឡាករ Christian Eriksen
  កីឡាករ Christian Eriksen

ប្រភពដដែលបានបន្ថែមទៀតថា Man UTD អាចនឹងត្រូវប្រឈមនឹងក្លិបធំ៣ផ្សេងទៀតនៅតំបន់អឺរ៉ុប ក្នុងការប្រជែងយក Eriksen ក្នុងនោះរួមមានក្រុមសេះបង្កង់ Juventus, Inter Milan និង Real Madrid។

  កីឡាករ Christian Eriksen
  កីឡាករ Christian Eriksen

គួរឲ្យដឹងដែរថា ខ្សែបម្រើវ័យ២៧ឆ្នាំរូបនេះ បានផ្ទេរពី Ajax មកចូលរួមជាមួយក្រុម Tottenham Hotspur តាំងពីឆ្នាំ២០១៣មកម៉្លេះ ក្នុងតម្លៃ ១៣,៥លានអឺរ៉ូ (ប្រមាណ១៥លានដុល្លារអាមេរិក) ដោយបង្ហាញខ្លួនសរុបបាន ៣០០ប្រកួត ស៊ុតបញ្ចូលទីបាន៦៩គ្រាប់និង Assist បាន៨៩ដង៕

ប្រភពsportsloveme

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T