ប្រទេសចិន​ គឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេ នៅលើពិភពលោក ដូច្នេះហើយ ទើបមានប្រជាជនភាគច្រើន មានកង្វះខាត ជាច្រើនដូចជា កន្លែងស្នាក់នៅជាដើម។ ដូច្នេះហើយទើប មានក្រុមហ៊ុន មួយបានសាងសង់ ផ្ទះធ្វើពីជ័រ ដែលមានកម្រាស់ ១ តឹក ហើយ មានបណ្តោយ ៦ ម៉ែត្រ ទទឹង ៣ ម៉ែត្រ ល្មមនឹងគ្រួសារដែលមានសមាជិក ៣​ នាក់ ហើយបានដាក់ឈ្មោះអោយផ្ទះទាំងនោះថា "ផ្ទះខ្យង"។ បន្ទាប់ពីធ្វើការប្រជុំពិភាក្សា អស់រយៈពេលមួយខែទើបគេ សម្រេចចិត្តដាក់ជួលផ្ទះ នេះក្នុងតំលៃ ៦ យាន់ ក្នុងមួយថ្ងៃ (១ ដុល្លា អាមេរិច) ដើម្បីដោះស្រាយនូវកង្វះខាត ទីកន្លែងស្នាក់នៅ របស់ប្រជាជន។ គួរបញ្ជាក់ផងដែរថា ការសាងសង់ផ្ទះ បានទទួលការគាំទ្រពីសំណាក់ប្រជាជន ជាច្រើន។

ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះផ្ទះទាំងនេះ? សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]