ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមបាល់ទាត់ម៉ាកាវ MUST CPK ដោយលទ្ធផល ៥-២ នៅក្នុងការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ!

//s5.kh1.co/c8/c8d8a657b2a7eca0142aa0ae38c31e262a06fb7c.jpg
កីទ្បា

 ០២-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតដ៏ស្វិតស្វាញរបស់ក្រុមបាល់ទាត់២ក្រុមដែលជាជើងឯកនោះ គឺក្រុមព្រះខ័នរាជស្វាយរៀង ដែលជាជើងឯកក្នុងលីគកម្ពុជា​ និងក្រុម MUST CPK ដែលជាជើងឯកក្នុងលីគ Lige de Elite បានប្រព្រឹត្តទៅនៅទីលានបាល់ទាត់ Urban Village កាលពីថ្ងៃទី ២៨ និង២៩​ ខែធ្នូ ឆ្នាំ​២០១៩ ។ ការប្រកួតបាល់ទាត់ដ៏អស្ចារ្យនេះ គឺបានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្ររាប់ពាន់អ្នកដែលបានមកទស្សនាផ្ទាល់ គឺពិតជាមានអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍មួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ
ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ

មុនពេលការប្រកួតចាប់ផ្តើម យើងក៏មានសកម្មភាពសប្បាយៗជាច្រើន និងការសម្តែងផ្ទាល់ផងដែរ ដែលមានការចូលរួមពីវត្តមានរបស់តារាចម្រៀងដ៏មានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជា មានដូចជា​កញ្ញា សន្យា លោក នីកូ (Nico) និងលោក ជី ដេវីត (G Devith)។ នៅក្នុងការប្រគំតន្រ្តីផ្ទាល់នេះដែរ គឺពិតជាបានធ្វើឲ្យឆាកតន្រ្តីពិតជាកក្រើកតែម្តង ជាមួយនឹងសម្លេងហ៊ោរកញ្ជ្រៀវពីអ្នកគាំទ្រ និងអ្នកទស្សនាជាច្រើនរយនាក់។​

ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ
ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ
ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ
ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ
ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ
ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ

ទន្ទឹមនឹងនេះផងដែរ យើងក៏ឃើញមានការធ្វើសន្និសីទកាសែតមុនការប្រកួតបាល់ទាត់រវាងក្រុមទាំងពីរ គឺបានបង្ហាញ និងទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រក្រុមបាល់ទាត់ទាំងពីរយ៉ាងខ្លាំងផងដែរ។

គួរឲ្យកត់សម្គាល់ផងដែរ នៅពេលដែលមានការសួរសំនួរ និងចម្លើយទៅកាន់ក្រុមទាំងពីរ គឺសំនួរភាគច្រើនចេញពីអ្នករៀបចំការព្រឹតិ្តការណ៍ លោក Ben Li និងអ្នកស្រី Catherine Chan ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Urban Village និងលោកបណ្ឌិត Raymond Choi ជាប្រធានក្រុមហ៊ុន Prestige Homes Cambodia និងគណៈគ្រប់គ្រងថ្នាក់ដឹកនាំដទៃទៀត ដែលបានធ្វើឲ្យសន្និសីទកាសែតមុនការប្រកួតនេះកាន់តែមានភាពរំភើបខ្លាំងថែមទៀត។​

ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ
ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ

ក្នុងអំឡុងពេលប្រកួតបាល់ទាត់ គឺពិតជារំភើប និងអស្ចារ្យយ៉ាងខ្លាំង នៅពេលដែលកីឡាករបាល់ទាត់ ប្រាក់ មុន្នីឧត្តម បានប្រើបច្ចេកទេសដ៏ពិសេសរបស់គាត់បានស៊ុតបាល់ទំលុះខ្សែការពាររបស់ក្រុមម៉ាកាវ MUST CPK និងបានរកគ្រាប់បាល់ជូន ក្រុមកម្ពុជាព្រះខ័នរាជស្វាយរៀង នៅក្នុងការប្រកួតដំបូងនាយប់ថ្ងៃទី២៨ ខែធ្នូ​ ឆ្នាំ២០១៩ ដែលក្រុមបាល់ទាត់ MUST CPK បានអះអាងថា ពួកគេមិនងាយនឹងចាញ់ក្នុងប្រកួត ដោយសារតែការស៊ុតទំលុះអ្នកចាំទីរបស់គេនោះទេ។

សម្រាប់ការប្រកួតលើកទី២ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ វិញ កីឡាករបាល់ទាត់ដែលពាក់អាវលេខ ៩ ឈ្មោះថា ណុប តុលា បានស៊ុតបាល់ប៉េណង់ទីចម្ងាយ១១ម៉ែត្រ បានយ៉ាងល្អ ទៅលើក្រុម MUST CPK ដែលធ្វើឲ្យក្រុមកម្ពុជាអាចតាមស្មើបាន ដោយលទ្ធផល ១-១។ ពេលនោះទស្សនិកជន និងភ្ញៀវកិត្តិយសពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលអ្នកខ្លះបានស្រែក លោត អបអរសារទរនឹងលទ្ធផលដ៏ល្អមួយនេះ។

នៅថ្ងៃបញ្ចប់នៃការប្រកួតដែលមានរយៈពេល២ថ្ងៃនេះ គឺក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុម MUST CPK ដោយលទ្ធផលសរុប ៥-២។ អ្នកគាំទ្រជាច្រើនបានសម្តែងការអបអរសាទរ និងទះដៃអបអរសាទរយ៉ាងខ្លាំង ចំពោះការប្រកួតដ៏អស្ចារ្យរបស់ក្រុមទាំងពីរនេះ។

ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ
ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ
ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ
ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ

សម្រាប់ការប្រកួតដ៏សំខាន់នេះ គ្រូបង្វឹករបស់ ក្រុមព្រះខ័នរាជស្វាយរៀង គ្រូបង្វឹកលោក Conor Nestor បានមានប្រសាសន៍ថា៖ 

«ដោយសារតែភាពជឿជាក់ ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់បំផុតនៅក្នុងការប្រកួតនេះ យើងបានក្លាយជាម្ចាស់ជើងឯកនៃការប្រកួតមិត្តភាពនេះ។ មិនត្រឹមតែប៉ុណ្ណោះយើងមានអ្នកគាំទ្រ និងអ្នកគាំទ្រដ៏ស្មោះត្រង់ជាច្រើនដែលបានលើកទឹកចិត្តយើងឈានដល់គោលដៅដែលរីកចំរើននេះ»។ 

ប្រសាសន៍របស់លោក Conor Nestor

លោក Deigo Patriota បានបន្ថែមទៀតថា៖

«ទោះបីជាយើងចាញ់នៅក្នុងហ្គេមនេះក៏ដោយ ក៏វាមិនមានន័យថា យើងបានបាត់បង់អ្វីៗទាំងអស់ដែរ។ ការប្រកួតនេះ គឺពិតជាបានផ្តល់នូវការប្រកួតដ៏អស្ចារ្យ និងលើកទឹកចិត្តឱ្យយើងខិតខំក្នុងការប្រកួតឲ្យកាន់តែប្រសើរឡើងថែមទៀត​ ក៏ដូចជាបច្ចេកទេសក្នុងការប្រកួត ដើម្បីឱ្យយើងត្រៀមខ្លួនសម្រាប់ការប្រកួតនៅថ្ងៃខាងមុខទៀត»។

ប្រសាសន៍របស់លោក Deigo Patriota 

លោក Ben Li និងលោកបណ្ឌិត Raymond Choi ក៏បានធ្វើការអបអរសាទរ និងលើកទឹកចិត្តដល់ក្រុម MUST CPK ផងដែរ។

«ទោះបីនេះជាលើកទី១ របស់អ្នកក្នុងការប្រកួតនៅប្រទេសកម្ពុជាក៏ដោយ ក៏ក្រុមរបស់អ្នកបានបង្ហាញទម្រង់លេងយ៉ាងល្អ ជាមួយនឹងការទាត់បាល់បានយ៉ាងល្អ»។

បើតាមសម្តីរបស់លោក​ Ben Li បានលើកឡើង។
ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ
ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ

ការប្រកួតមិត្តភាពអន្តរជាតិនេះ គឺអាចប្រព្រឹតិ្តទៅបាន ក៏ដោយសារមានការខិតខំប្រឹងប្រែងពីអ្នករៀបចំកម្មវិធីទាំងមូល គឺក្រុមហ៊ុន Urban Village និងក្រុមហ៊ុន Prestige Homes Cambodia និងមានការគាំទ្រពីម្ចាស់ឧបត្ថម្ភធំពីក្រុមហ៊ុនដូចជា ក្រុមហ៊ុន Cambodian Derivatives Exchage (CDX), Goldwell Capital និង Golden FX Link Capital

ព្រឹត្តិការណ៍ដ៏ពិសេសនេះ ត្រូវបានគេចាត់ទុកវាជាព្រឹត្តិការណ៍ដ៏ល្អមួយ និងជាការចាប់ផ្តើមសកម្មភាពជាច្រើនដែលទាក់ទងនឹងវិធីធ្វើឲ្យមនុស្សមានសុខភាពល្អ និងសប្បាយរីករាយដូចជាការប្រកួតកីឡា ការប្រគុំតន្រ្តី ការសម្តែង កំប្លែងជាដើម ក៏ដូចជាការបង្កើតបរិយាកាសដ៏ល្អមួយ និងរបៀបរស់នៅបែបទំនើបនៅក្នុងប្រទេសកម្ពុជា៕

ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ
ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ
ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ
ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T