ជឿទេ រឿងមនុស្សចាប់ជាតិឡើងវិញ?

//s5.kh1.co/fc/fc7acd0d0b71e7e50a3987073b3bce589281647f.jpg
សង្គម

 ០២-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ សព្វថ្ងៃនេះជនជាតិអាមេរិក ២៤ ភាគរយ ជឿជាក់លើការចាប់ជាតិឡើងវិញ។ អាថ៌កំបាំងដែលមិនទាន់ដោះស្រាយបានកើតឡើងដែលគួរឱ្យភ្ញាក់ផ្អើល ហើយនោះគឺជាអ្វីដែលមាននៅក្នុងរឿងរបស់បងប្អូនស្រី Pollack។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បងប្អូនស្រី  Pollack
បងប្អូនស្រី  Pollack

នៅឆ្នាំ ១៩៥៧ បងប្អូនស្រីជនជាតិអង់គ្លេសវ័យក្មេងពីរនាក់ គឺ Joanna Pollock អាយុ ១១ ឆ្នាំ និង Jacqueline Pollock អាយុ ៦ ឆ្នាំ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់។ មួយឆ្នាំក្រោយមកម្តាយរបស់ពួកគេបានផ្តល់កំណើតដល់កូនភ្លោះ គឺ Gillian និង Jennifer។ នៅពេលដែលកូនភ្លោះចេះនិយាយ គឺពួកគេបានចាប់ផ្តើមកំណត់អត្តសញ្ញាណ និងសុំប្រដាប់ប្រដាក្មេងលេងដែលជាកម្មសិទ្ធិរបស់បងប្អូនស្រីដែលបានស្លាប់នោះ ដោយចង្អុលបង្ហាញពីកន្លែងដែលមានតែបងប្អូនស្រីដែលបានស្លាប់ប៉ុណ្ណោះដែលអាចស្គាល់បាន (ដូចជាសាលារៀនដែលពួកគេបានចូលរៀន) ហើយពេលខ្លះពួកគេភ័យស្លន់ស្លោពេលឃើញរថយន្ត នៅពេលមួយពួកគេបាននិយាយថា៖ «ឡាននោះកំពុងតែមករកយើងហើយ! »។

រឿងរ៉ាវរបស់បងប្អូនស្រី Pollock បានធ្វើឱ្យលោកបណ្ឌិត Ian Stevenson (១៩១៨-២០០៧) ជាអ្នកចិត្តវិទ្យា ដែលបានសិក្សាអំពីការចាប់ជាតិឡើងវិញ។ បន្ទាប់ពីសិក្សារាប់ពាន់ករណី វេជ្ជបណ្ឌិត Stevenson បានសរសេរសៀវភៅប្រាប់អំពី ១៤ នៃការចាប់ជាតិជាថ្មី ដែលគាត់ជឿថាវាជារឿងពិត រួមទាំងរឿងបងប្អូន Pollock  ផងដែរ។

Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T