លោក ព្រាប សុវត្ថិ និងកញ្ញា ឡូរ៉ា ម៉ម ដែលជាកំពូលតារាចម្រៀងដ៏ល្បីប្រចាំនៅប្រទេសកកម្ពុជា បានបង្ហាញវត្តមានជាមួយស្មាតហ្វូនជំនាន់ថ្មី vivo V17 !

//s5.kh1.co/67/67d27c9f0ca73ef37b2c3952e91c8d80df402dca.jpg
បច្ចេកវិទ្យា

 ០២-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែធ្នូ កន្លងទៅនេះ ក្រុមហ៊ុន vivo បានប្រកាសចេញជាផ្លូវការ នូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន គឺម៉ូដែល vivo V17 នៅក្នុងទីផ្សារប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅ សណ្ឋាគារ សុខា ក្រោមវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ក្រុមហ៊ុន vivo ជាច្រើនរូប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលពិសេស គឺមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ដែលជាតំណាងចែកចាយ និងម្ចាស់ហាងលក់ទូរស័ព្ទធំៗ មកពីគ្រប់តំបន់ទូទាំងប្រទេសថែមទៀតផង។ នៅក្នុងពិធីបង្ហាញចេញស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានវត្តមានតារាតំណាងផលិតផល រួមនឹង KOL របស់ស្មាតហ្វូននេះ ជាច្រើនរូបផងដែរ ក្នុងនោះរួមមានដូចជា លោក ព្រាប សុវត្ថិ ដែលជាតារាចំរៀងដ៏ល្បីនៃប្រទេសកម្ពុជា កញ្ញា ឡូរ៉ា ម៉ម តារាចំរៀងប៉ុបដ៏ល្បីប្រចាំកម្ពុជា លោក រៀនថត លោក យ៉ារ៉ូ កីឡាករ ឈិន ឈឿន រហ័សនាមកំពូលល្បឿនរបស់ជំរើសជាតិកម្ពុជា រួមជាមួយនឹងកំពូលតារាម្ញិកម្ញក់គួរឲ្យស្រឡាញ់របស់ខ្មែរយើង គឺ កញ្ញា គៀត សុវណ្ណឡាង ផងដែរ។ 

កម្មវិធីបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មី vivo V17 ជាផ្លូវការ 
កម្មវិធីបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មី vivo V17 ជាផ្លូវការ 

តាមការបញ្ជាក់ របស់ប្រធានផ្នែកផលិតផលស្មាតហ្វូន vivo ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា vivo V17 គឺជាស្មាតហ្វូនជំនាន់ថ្មីមួយ ដែលត្រូវបានក្រុមហ៊ុនធ្វើការសម្រិតសម្រាំង ផលិតឡើងយ៉ាងពិសេសជាមួយនឹងការរចនារូបរាងបែបប្រណិត តម្លើងនូវប្រព័ន្ធកាមេរ៉ាខាងក្រោយបែបថ្មី កំលាំងម៉ាស៊ីនថ្មី បំពាក់នូវអេក្រង់ថ្មី រួមនឹងចំនុចពិសេសៗដ៏សម្បូរបែបឯទៀត សម្រាប់ការប្រើប្រាស់លេងកម្សាន្ត បើយើងនិយាយពីការរចនារូបរាងខាងក្រៅរបស់ V17 មានតួខ្លួនស្រោបដោយកញ្ចក់មុខក្រោយ។

ចំនុចដែលថ្មីបំផុតនៅលើខ្លួនរបស់ V17  ដែលខុសពីស្មាតហ្វូន vivo ម៉ូដែលផ្សេងនោះ គឺការឌីហ្សាញនូវប្រព័ន្ធកាមេរ៉ាខាងក្រោយបែបថ្មី មានរាងជាចតុកោងដាំបញ្ឈរនៅជិតគែមខាងឆ្វេង រំលេចដោយកែវលែនកាមេរ៉ាចំនួន ៤ គ្រាប់ និងអមជាមួយអំពូលភ្លើង LED Flash ពីរគ្រាប់ដែលមើលទៅប្លែក និងទាក់ទាញភ្នែកម៉្យាងដែរ។ 

ស្មាតហ្វូនជំនាន់ថ្មី vivo V17
ស្មាតហ្វូនជំនាន់ថ្មី vivo V17

ប្រធានផ្នែកផលិតផលរូបនេះ បានបន្តថា ស្មាតហ្វូន vivo V17 ប្រើបន្ទះអេក្រង់ Super AMOLED ហើយអេក្រង់ប្រភេទនេះ បើហៅតាមភាសាបច្ចេកវិទ្យាគឺ Punch-Hole Display មានទំហំ 6.44 អ៊ីងប្រើខ្នាត 20:9 Aspect Ratio ជាមួយផ្ទៃបង្ហាញចេញសរុបប្រមាណជា 91.38% និងទ្រទ្រង់ការបង្ហាញចេញក្នុងកម្រិត Full-HD+ ទំហំ 1080x2400 ភិចសែល និងមានភ្ជាប់នូវបច្ចេកវិទ្យាលាយពណ៌កម្រិត 100% DCI-P3 Color Gamut ដែលជួយធ្វើឲ្យផ្ទៃអេក្រង់របស់វា បង្ហាញរូបភាព  និងវីដេអូចេញមកបានច្បាស់ ដិតស្រទន់ត្រជាក់ភ្នែកគ្រប់ផ្នែក ហើយក៏ជួយឲ្យការទស្សនា នៅក្រោមពន្លឺថ្ងៃខ្លាំង បានច្បាស់ល្អថែមទៀតផង។ 

vivo V17 មានកញ្ចប់លែនកាមេរ៉ា ៤ គ្រាប់ដែលជាលែន AI ដែលធ្វើឲ្យការថតរូបកាន់តែមានភាពទំនើបអស្ចារ្យ។ ស្មាតហ្វូននេះ ប្រើប្រាស់សែនស័រផ្តិតរូបភាពទំហំធំដល់ទៅ 48MP ជាមួយកម្រិត aperture f/1.8 ដែលអាចផលិតសាច់រូបភាពបានទំហំ  0.8µm ភ្ជាប់នូវមុខងារ PDAF សម្រាប់រក្សាលំនឹង និងគណនាប្លង់។ លែនដើមទំហំ 48MP នេះមានសមត្ថភាពក្នុងការផលិតរូបភាព បានច្បាស់ល្អគ្រប់ប្លង់ ជាមួយសាច់រូបភាពច្បាស់ស្រស់ស្អាត បែបធម្មជាតិពិតៗ។ កាមេរ៉ានេះ អាចផលិតសាច់វីដេអូរបស់វា គឺអាចធ្វើបានត្រឹមកម្រិត 1080p@30fps ប៉ុន្តែវាមានមុខងារមួយហៅថា «Ultra-Stable Video» ជាជំនួយដល់ការទប់លំនឹង និងសាច់វីដេអូ មិនអាចរលកញាក់ញ័រខ្លាំងនៅពេលយើងដើរ ឬរក្សាលំនឹងដៃមិនល្អកំឡុងពេលកាន់ថត។

កម្មវិធីបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មី vivo V17 ជាផ្លូវការ 
កម្មវិធីបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មី vivo V17 ជាផ្លូវការ 

បន្ថែមពីនេះ វាក៏មានសមត្ថភាពអាចធ្វើការទាញប្លង់ថតមកជិតបាន ១០ ដងបែប Digital Zoom ថែមទៀតផង។  សម្រាប់កាមេរ៉ាគ្រាប់ទី ៣ គឺជា Super-wide lens មានទំហំ 8.0MP ជាមួយកម្រិត aperture f/2.2 និងថតរូបប្លង់ទូលាយបានក្នុងកម្រិតមុំ 120 ដឺក្រេ រីឯលែនពីរគ្រាប់ទៀតមានទំហំ 2.0MP ជាមួយកម្រិត aperture f/2.4 ដូចគ្នា ដោយមួយគ្រាប់ជាប្រភេទ Macro Camera ប្រើសម្រាប់ថតរូបភាពវត្ថុ ដែលនៅគៀកបំផុតក្នុងរយៈចំងាយ 4cm ដោយប្រើនូវមុខងារ Super Macro និងមួយគ្រាប់ទៀតជា Depth Sensor Lens សម្រាប់ផលិតរូបភាពព្រាលផ្ទៃខាងក្រោយវត្ថុ​ ដោយប្រើនូវមុខងារ Bokeh។   កាមេរ៉ាសែលហ្វីវិញ គឺមានទំហំ 32MP មានកម្រិត aperture f/2.0 អាចផលិតសាច់រូបភាពបានច្បាស់ ព្រមទាំងអាចថតរូបព្រាលផ្ទៃវត្ថុបានដាច់ស្អាតថែមទៀតផង ហើយក៏មានមុខងារ Night Mode AR Sticker HDR និង Beauty Face សម្រាប់ជំនួយឲ្យការថតរូប និងវីដេអូបានកាន់តែស្អាតថែមមួយកម្រិតទៀតផងដែរ។ 

កម្មវិធីបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មី vivo V17 ជាផ្លូវការ 
កម្មវិធីបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មី vivo V17 ជាផ្លូវការ 

ប្រធានផ្នែកផលិតផលស្មាតហ្វូន vivo  រូបនេះ បានបន្ថែមថា vivo V17 រត់នៅលើបន្ទះឈីប Snapdragon 675 AIE-11nm  ជាមួយរ៉េមទំហំ 8GB ប្រើអង្គក្រាហ្វិច Adreno 612 និងមានអង្គផ្ទុកទិន្នន័យស្រាប់ទំហំដល់ 256GB ជាមួយ microSD។បន្ទះឈីប Snapdragon 675 AIE-11nm នេះប្រើប្រាស់អង្គគណនាចំនួន ៨​ គ្រាប់ ដែលដើរលើប្រព័ន្ធ Kryo 460 ចែកកំលាំងរត់ជាពីរផ្នែកផ្សេងគ្នាគឺ ២គ្រាប់ហៅថា «Dual-core Kryo 460 Gold» មានកំលាំងរត់ 2.0GHz សម្រាប់ប្រតិបត្តិការនៅពេលប្រើការបែបធ្ងន់ ដូចជាលេងហ្គេម និងដំណើរការប្រព័ន្ធកាមេរ៉ាថតរូបជាដើម រីឯ ៦ គ្រាប់ទៀតហៅថា «Hexa-Core Kryo 460 Silver» មានកំលាំងរត់ 1.7GHz សម្រាប់ប្រតិបត្តិការការងារប្រើប្រាស់ បែបស្រាលៗទូទៅទាំងឡាយ។

កម្មវិធីបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មី vivo V17 ជាផ្លូវការ 
កម្មវិធីបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មី vivo V17 ជាផ្លូវការ 

ជាមួយគ្នានេះដែរ vivo ក៏បានភ្ជាប់មកជាមួយនូវមុខងារ ជំនួយល្បឿនប្រតិបត្តិការរបស់ម៉ាស៊ីនដូចជា AI Turbo Center Turbo Game Turbo Net Turbo Cooling Turbo និង ART++ Turbo ដើម្បឲ្យកំលាំងម៉ាស៊ីនរបស់វា កាន់តែមានសន្ទុះខ្លាំងក្លាថែមមួយកម្រិតទៀត សម្រាប់ការលេងហ្គេម។

ស្មាតហ្វូនជំនាន់ថ្មីមួយនេះ ប្រតិបត្តិការដោយ Funtouch OS9.2 ដែលទ្រទ្រង់ដោយ Android 9.0 Pievivo V17 មានថ្មប្រភេទ Li-Po ទំហំ 4,500mAh ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកំដរ ដល់ការប្រើប្រាស់បែបអ្នកលេងបានជិតមួយថ្ងៃ និងប្រើប្រាស់សម្រាប់មុខងារកម្សាន្តទូទៅ បានជាងមួយថ្ងៃដោយឥតបញ្ហា។ ថ្មរបស់វាក៏ទ្រទ្រង់ជាមួយបច្ចេកវិទ្យាសាកល្បឿនលឿន Dual-Engine Fast Charging កំលាំង 18W តាមរយះរន្ធដោតប្រភេទ USB Type-C ដូចនេះ យើងចំនាយពេលសាកថ្មតិច តែប្រើប្រាស់កម្សាន្តបានរយៈពេលយូរ។ ចំពោះការសម្ពោធជាផ្លូវការនៅក្នុងទីផ្សារប្រទេសកម្ពុជា ស្មាតហ្វូន vivo V17 ត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់ជាមួយនឹងតម្លៃ 369 ដុល្លារ៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T