Juventus រៀបគម្រោងការ ចងជើង Ronaldo រហូតដល់ឆ្នាំ……

//s5.kh1.co/fe/feeaac1c808e64d1d0709c02e720b4ee25baffd2.jpg
កីទ្បា

 ០២-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អ៊ីតាលី៖ ក្លិបសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍មកថាបាននឹងកំពុងរៀបចំសំណើថ្មីមួយដើម្បីឲ្យកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បន្តស្នាក់នៅ និងលេងឲ្យជើងឯកអ៊ីតាលីមួយនេះរហូតដល់គេមានវ័យ ៣៨ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

Ronaldo បានផ្លាស់ពី Real Madrid មកចូលរួមជាមួយ Juventus កាលពីឆ្នាំ២០១៨ និងបានជាប់ឈ្មោះជាកីឡាករល្អប្រចាំឆ្នាំនៅលីគកំពូលអ៊ីតាលី Serie A នៅឆ្នាំ២០១៩ ផងដែរ។ ម្ចាស់ពាន Ballon d’Or ៥ដងរូបនេះរកបាន ១០គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន ១៤ប្រកួតនៅរដូវកាលនេះ។

ប្រភពព័ត៌មានពីក្នុងប្រទេសអ៊ីតាលី Juventus រួចរាល់ក្នុងការបន្តកុងត្រាថ្មីដល់ឆ្នាំ២០២៣ឲ្យ Ronaldo ជាមួយនឹងទឹកប្រាក់ ៣០លានផោនក្នុងមួយឆ្នាំ។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា Ronaldo ជឿលើខ្លួនឯងថានឹងអាចមានកម្លាំងពេញលេញ និងរក្សាទម្រង់លេងកម្រិតខ្ពស់ដូចពេលបច្ចុប្បន្នរហូតដល់គេមានវ័យ៣៨ឆ្នាំ ខណៈនាយកផ្នែកកីឡារបស់ Juventus លោក Fabio Paratici ក៏ចង់បន្តកិច្ចសន្យាឲ្យគេដូចគ្នា។

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

គួរឲ្យដឹងដែរថា មកទល់នឹងពេលបច្ចុប្បន្នខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ Ronaldo រកបាន៤០គ្រាប់ហើយឲ្យ Juventus ពីការបង្ហាញខ្លួនសរុប ៦៤ប្រកួត និងបានជួយឲ្យក្លិបមានមូលដ្ឋាននៅទីក្រុង Turin មួយនេះឈ្នះពាន Serie A កាលពីរដូវកាលមុន៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T