ភ្លើងឆេះព្រៃដ៏សាហាវនៅអូស្រ្តាលីកំពុងតែបន្ត ខណៈមិនទាន់មានវិធីណាល្អ​អាចបញ្ឈប់បាន​ និងមូលហេតុនៅពីក្រោយ

//s5.kh1.co/a7/a7cb6624fe29b6e863c74aace4be0ab9d6f04192.jpg
សង្គម

 ០២-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អូស្រ្តាលី៖ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩មក ប្រទេសអូស្រ្តាលី បាននិងកំពុងរងការបំផ្លិចបំផ្លាញដោយសារភ្លើងឆេះព្រៃដ៏អាក្រក់បំផុត នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅទូទាំងប្រទេសអូស្រ្តាលីមានមនុស្សជា​ង ១២នាក់ហើយដែលបានបាត់បង់ជីវិតកាលពីពេលថ្មីៗនេះ។  នៅក្នុងរដ្ឋញូវសៅវែល (New South Wales) ​ផ្ទះសម្បែងជាង៩០០ខ្នងត្រូវបានបំផ្លាញគ្មានសល់។ អាជ្ញាធរពាក់ព័ន្ធនានាកំពុងពុះពារទប់ស្កាត់គ្រោះមហន្តរាយដ៏ធំធេងនេះ។ ​បើទោះបីទទួលបានជំនួយពន្លត់អគ្គិភ័យពីប្រទេសដទៃទៀតដូចជាសហរដ្ឋអាមេរិកជាដើមក៏ដោយ ក៏នៅមិនទាន់អាចទប់ស្កាត់បានដែរ។

រឿងរ៉ាវទាំងអស់នេះកាន់តែធ្ងន់ធ្ងរទៅដោយសារបញ្ហាកំដៅនិងគ្រោះរាំងស្ងួតមានជាប់ជាប្រចាំ រួមទាំងចំណុចផ្សេងៗទៀតកើតឡើងពីការប្រែប្រួលអាកាសធាតុដែលជាកត្តាធ្វើឲ្យគ្រោះមហន្តរាយធម្មជាតិកាន់តែអាក្រក់ទៅៗបែបនេះ។

តើ​ភ្លើងឆេះព្រៃកំពុងដុតរោលនៅតំបន់ណាខ្លះ?

តំបន់ដែលទទួលរងដោយសារភ្លើងឆេះព្រៃ
តំបន់ដែលទទួលរងដោយសារភ្លើងឆេះព្រៃ

ភ្លើងឆេះព្រៃកើតឡើងនៅស្ទើរគ្រប់រដ្ឋក្នុងប្រទេសអូស្រ្តាលី ប៉ុន្តែរដ្ឋញូវសៅវែលរងការវាយប្រហារខ្លាំងបំផុត។

​អណ្តាតភ្លើងបានហែកហួរ​តំបន់ដីព្រៃ និងឧទ្យានជាតិដូចជាភ្នំខៀវជាដើម។ ទីក្រុងធំៗ មួយចំនួនរបស់អូស្រ្តាលីក៏បានរងផលប៉ះពាល់ផងដែររួម​ទាំងទីក្រុងមែលប៊ននិងស៊ីដនី ជាកន្លែងដែលអគ្គិភ័យបានបំផ្លាញផ្ទះសម្បែងនៅជាយក្រុង​ និងកើតមានផ្សែងក្រាស់ៗឡើងបង្កឲ្យគុណភាពខ្យល់សំរាប់ការដកដង្ហើមចូលក្នុងកម្រិតគ្រោះថ្នាក់។ អគ្គិភ័យទាំងនេះ​ចាប់ផ្តើមបំផ្លាញអគារតូច - អគារដាច់ស្រយាល ឬផ្នែកខ្លះនៃសង្កាត់មួយ -ឆ្លងរហូតទៅដល់ដីព្រៃរាប់​សិបហិកតា។

តើមូលហេតុអ្វីដែលបណ្តាលឱ្យមានភ្លើងឆេះព្រៃ?

ផ្សែងអាប់អួរកំពុងវាយលុកពេញទីក្រុង
ផ្សែងអាប់អួរកំពុងវាយលុកពេញទីក្រុង

ជារៀងរាល់ឆ្នាំភ្លើងឆេះព្រៃនៅអូស្រ្តាលីកើតឡើងនៅរដូវក្តៅ ដោយសារអាកាសធាតុក្តៅស្ងួតធ្វើឱ្យងាយឆាបឆេះនិងរីករាលដាល។

បុព្វហេតុធម្មជាតិ​កំពុងកើនឡើងស្ទើរគ្រប់ពេលដូចជា រន្ទះបាញ់នៅក្នុងព្រៃដែលរងគ្រោះដោយគ្រោះរាំងស្ងួត។ រន្ទះបាញ់គឺជាបុព្វហេតុផ្តើមឡើងនូវអគ្គិភ័យជាច្រើននៅក្នុងតំបន់ Gippsland ភាគខាងកើតនៃរដ្ឋ Victoria កាលពីថ្ងៃអាទិត្យ។ បន្ទាប់មកបានធ្វើចាប់ផ្តើមឆេះរោលរាលចម្ងាយជាង ២០ គីឡូម៉ែត្រ​ក្នុងរយៈពេលតែ ៥ម៉ោងប៉ុណ្ណោះ នេះបើយោងតាមទីភ្នាក់ងាររដ្ឋ Victoria បន្ទាន់។

ដោយឡែក​នៅក្នុងតំបន់ផ្សេងទៀតដូចជារដ្ឋកាលីហ្វ័រញ៉ារបស់អាមេរិក និងឥណ្ឌូនេស៊ីក៏មានរដូវភ្លើងធម្មតាដែរ ប៉ុន្តែភ្លើងឆេះព្រៃរបស់អូស្រ្តាលីប្លែកពីគេដោយសារខ្យល់ខ្លាំងបានបក់យកទាំងរង្ងើកទៅឆេះនៅកន្លែងផ្សេងៗទៀតដែលធ្វើឱ្យកាន់រីករាលដាលធំឡើង។

ភ្លើងឆេះព្រៃក៏បណ្តាលមកពីមនុស្ស​ដែរ នៅក្នុងខែវិច្ឆិកា​ក្រុមអ្នកពន្លត់អគ្គិភ័យតាមជនបទនៃរដ្ឋញូវសៅវែល​ បាន​ឃាត់ខ្លួនសមាជិកស្ម័គ្រចិត្តអាយុ១៩ ឆ្នាំម្នាក់ សង្ស័យពីបទ​លួចដុត​ព្រៃ ដោយចោទប្រកាន់គាត់ចំនួន៧ករណីនៃការដុតព្រៃដោយចេតនាក្នុងរយៈពេលប្រាំមួយសប្តាហ៍៕

​ក្រុមអ្នកពន្លត់អគ្គីភ័យកំពុងធ្វើប្រត្តិបត្តិការណ៍ពន្លត់ភ្លើងព្រៃ
​ក្រុមអ្នកពន្លត់អគ្គីភ័យកំពុងធ្វើប្រត្តិបត្តិការណ៍ពន្លត់ភ្លើងព្រៃ
ប្រជាជនបាត់បង់ផ្ទះសំម្បែង
ប្រជាជនបាត់បង់ផ្ទះសំម្បែង
សត្វព្រៃជាច្រើនក្បាលបាត់បងទីជម្រក
សត្វព្រៃជាច្រើនក្បាលបាត់បងទីជម្រក
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T