ហេតុតែចង់ឲ្យភ្ញាក់ផ្អើល! បុរសម្នាក់ប្រើវិធីស្ងាត់ៗ សុំមិត្តស្រីរៀបការអស់រយៈពេលពេញ១ខែ

//s5.kh1.co/8a/8aa131e166e416743fd99308a50510b8ceb9578a.jpg
សង្គម

 ០២-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ លោក Edi Okoro វ័យ៣០ឆ្នាំ រស់នៅក្នុងទីក្រុង Hereford បានទិញចិញ្ចៀនពេជ្រមួយវង់ដើម្បីសុំមិត្តស្រីរៀបការ ដោយប្រើវិធីស្ងាត់ៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់លោក Edi Okoro បានឲ្យដឹងថា គាត់តែងតែយកចិញ្ចៀនទៅតាមខ្លួនជាប់ជានិច្ច គ្រប់ពេលនិងគ្រប់ទីកន្លែងដែលនៅជាមួយមិត្តស្រី។ រាល់ពេលដែលមិត្តស្រីបែរខ្នងធ្វើអ្វីមួយ គាត់ចូលចិត្តយកចិញ្ចៀនមកកាន់លេង ឬដាក់ចោល ដោយថតរូបទុក។ មានថ្ងៃមួយ គាត់បានយកចិញ្ចៀនទៅដាក់ក្នុងប្រអប់គ្រឿងអលង្ការចំនួន២ថ្ងៃ តែមិត្តស្រីមិនចាប់អារម្មណ៍អ្វីសោះឡើយ។ គាត់ធ្វើបែបនេះ អស់​រយៈពេលពេញ១ខែ ព្រោះតែចង់ឲ្យមិត្តស្រីឃើញចិញ្ចៀនដោយចៃដន្យនិងភ្ញាក់ផ្អើល ហើយឆ្លៀតឱកាសនោះ គាត់នឹងសុំនាងរៀបការ។

យ៉ាងណាមិញ ក្រោយពីលេងអស់ចិត្តហើយ និងមិនចង់ចំណាយពេលយូរជាងនេះបន្ដទៀត លោក Edi Okoro បានសម្រេចចិត្តសុំមិត្តស្រីរៀបការដោយផ្ទាល់មាត់តែម្ដង ហើយនាងក៏បានយល់ព្រមដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

  លោក Edi Okoro និងមិត្តស្រី
  លោក Edi Okoro និងមិត្តស្រី
  លោក Edi Okoro និងមិត្តស្រី
  លោក Edi Okoro និងមិត្តស្រី
  លោក Edi Okoro និងមិត្តស្រី
  លោក Edi Okoro និងមិត្តស្រី
  លោក Edi Okoro និងមិត្តស្រី
  លោក Edi Okoro និងមិត្តស្រី
  មិត្តស្រីរបស់លោក Edi Okoro
  មិត្តស្រីរបស់លោក Edi Okoro
  លោក Edi Okoro និងមិត្តស្រី
  លោក Edi Okoro និងមិត្តស្រី
  លោក Edi Okoro និងមិត្តស្រី
  លោក Edi Okoro និងមិត្តស្រី
  លោក Edi Okoro និងមិត្តស្រី ដោយមានពាក់ចិញ្ចៀន
  លោក Edi Okoro និងមិត្តស្រី ដោយមានពាក់ចិញ្ចៀន
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T