ថ្ងៃឆ្លងឆ្នាំ៖ សំរាមជារឿងចាស់ តែអ្នកចោលបង្កជាបញ្ហាថ្មី

//s5.kh1.co/d8/d8c22a2e62e78d62ee932abb293bc0cf3924e134.jpg
សង្គម

 ០២-មករា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ការចោលសំរាមរប៉ាត់រប៉ាយ គ្មានសណ្តាប់ធ្នាប់មិនមែនជារឿងថ្មីទេ ពោលវានៅតែជាបញ្ហា​ដ៏ក្តៅ​គគុក​​សម្រាប់មជ្ឈដ្ឋានទូទៅ ជាពិសេសពលរដ្ឋខ្មែរតែម្តង។ បញ្ហាត្រង់ថា អ្នកប្រើប្រាស់សំរាម​មួយចំនួន នៅតែបន្តបោះ​ចោលកាកសំណល់ដែលខ្លួនប្រើរួចដោយគ្មានទំនួលខុសត្រូវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មានសំណួរជាច្រើន ដែលត្រូវបានគេចោទសួរថា៖ ក្រោយអ្នកប្រើប្រាស់សំរាមខ្លួនឯង បោះចោល​យ៉ាងអនាធិបតេយ្យ​រួច តើនរណានឹងមានតួនាទីចាំរើស​សំរាមនៅទីសាធារណៈ​ទាំងនោះ?

ជាក់ស្តែងដូចជាក្នុងរូបភាពខាងក្រោមជាដើម ដែលមានប្រភពពីអ្នកប្រើប្រាស់បណ្តាញ​សង្គម​បានបន្តចែកចាយពីការចោលសំរាមរបស់អ្នកទៅកំសាន្តបោះតង់នៅឋានសួគ៌បូកគោមួយចំនួន ដោយនៅតែបំពាន ហើយបង្ហាញនូវទង្វើដ៏គួរឲ្យខ្មាសអៀនបំផុត។

រូបភាពពី Facebook<br>
រូបភាពពី Facebook
រូបភាពពី Facebook
រូបភាពពី Facebook
រូបភាពពី Facebook
រូបភាពពី Facebook
រូបភាពពី Facebook
រូបភាពពី Facebook
រូបភាពពី Facebook
រូបភាពពី Facebook
រូបភាពពី Facebook
រូបភាពពី Facebook
រូបភាពពី Facebook
រូបភាពពី Facebook

បញ្ហា គឺអាចផ្តើមចេញពីមនុស្សម្នាក់ដែលបោះសំរាមចោលពាសវាលពាសកាល ក្រោយមក​អ្នកផ្សេងក៏យកតម្រាប់តាម។ ផ្ទុយទៅវិញបើមនុស្សម្នាក់បង្ហាញនូវភាពត្រឹមត្រូវ រៀបចំឲ្យ​សក្តិសម​ជាអ្នកកំសាន្តគំរូ នោះនឹងកាន់តែមានអ្នកដែលចេះខ្មាស់អៀន មិនហ៊ាន​​បំពាន​ផ្តេសផ្តាស។

ការពិតទៅ ដើម្បីរក្សានូវបរិស្ថានស្អាត​ ក៏ដូចជាភាពថ្លៃថ្នូរ ក្នុងនាមអ្នកទៅកំសាន្ត​ យើងគ្រាន់តែរៀបចំទុក​ដាក់ក្នុង​ធុង​សំរាម​ឲ្យមានសណ្តាប់ធ្នាប់ ឬក៏អាចប្រមូល​​​ផ្តុំទុកដាក់​ឲ្យមានរបៀបរៀបរយដើម្បីឲ្យអ្នកប្រមូលកាន់តែមានភាពងាយស្រួល ប៉ុណ្ណឹង​ក៏ហៅថា​ចេះ​ស្រលាញ់បរិស្ថានទៅហើយ៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T