ភ្នំពេញ : មន្រ្តីក្រសួងការងារ ម្នាក់ ត្រូវបានក្រុមគ្រួសារ ប្រទះឃើញចងក ធ្វើអត្តឃាត នៅក្នុងបន្ទប់ដេក នាវេលាម៉ោង ៥ភ្ លឺ ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០១៣ ស្ថិតក្នុងភូមិគ្រឹះមួយកន្លែង លេខ ១២ តាមបណ្តោយផ្លូវ ៤២៦ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ។

សាច់ញាតិជនរងគ្រោះ បាននិយាយថា មូលហេតុ ឈានដល់ការ ធ្វើអត្តឃាត បែបនេះ នៅយប់កើតហេតុ ជនរងគ្រោះ បានឈ្លោះគ្នា ជាមួយប្រពន្ឋ ពីរឿងលុយកាក់ ទ្រព្យសម្បត្តិ លុះព្រឹក ឡើង ស្រាប់តែឃើញជនរង គ្រោះចងក នៅក្នុងបន្ទប់ដេក មិនដឹងពីពេលណានោះទេ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ទួលទំពូង២ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ថៅ សុខរី អាយុ ៤៧ ឆ្នាំ ស្នាក់ផ្ទះកើតហេតុ ជាមន្រ្តីក្រសួងការងារ ។

ក្រោយសមត្ថកិច្ច ធ្វើកោសល្យវិច័្ឆយរូច សពត្រូវបាន ក្រុមគ្រួសារ យកទៅធ្វើ បុណ្យតាមប្រពៃណី នៅវត្តទួលទំពូង៕




ដោយដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]