ហេតុផលចម្បង ៦យ៉ាង ដែលលោកអ្នកគួរជ្រើសយកទឹកឃ្មុំសង្គ្រោះសត្វព្រៃ! (មានវីដេអូ)

//s5.kh1.co/81/81da84489ccb235d9a8c99a7d44499432c691707.jpg
សង្គម

 ០២-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ទឹកឃ្មុំ នៅតែជាផលិតផលដ៏ពេញនិយមសម្រាប់ប្រជាជនកម្ពុជាប្រើប្រាស់ធ្វើជាគ្រឿងផ្សំម្ហូប និងធ្វើជាឱសថព្យាបាលជំងឺជាច្រើនមុខ និងអាចធ្វើជាគ្រឿងសម្អាងថែរក្សាសុខភាព និងសម្រស់ដ៏មានប្រយោជន៍ថែមទៀតផង។ ការជ្រើសរើសទឹកឃ្មុំពិត (ទឹកឃ្មុំសុទ្ធ) ហាក់មិនមានភាពងាយស្រួល ព្រោះអ្នកទិញពិបាកទុកចិត្តចំពោះអ្នកផលិត ឬអ្នកលក់។ ទឹកឃ្មុំក្នុងស្រុក ត្រូវបានផ្ដល់តម្លៃខ្ពស់បំផុត បើធៀបនឹងផលិតផលនាំចូល ហើយរឹតតែល្អទៅទៀត ទឹកឃ្មុំអាចជួយទៅដល់ប្រជាពលរដ្ឋក្នុងសហគមន៍បានមួយផ្នែកធំក្នុងការរកចំណូលបន្ថែមសម្រាប់គ្រួសារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សហគមន៍ចិញ្ចឹមឃ្មុំរបស់អង្គការសង្រ្គោះសត្វព្រៃ (Save Cambodia’s Wildlife)
សហគមន៍ចិញ្ចឹមឃ្មុំរបស់អង្គការសង្រ្គោះសត្វព្រៃ (Save Cambodia’s Wildlife)

ជាក់ស្ដែង ទឹកឃ្មុំសង្គ្រោះសត្វព្រៃ Honey Save Wildlife គឺជាទឹកឃ្មុំធម្មជាតិ ដែលផលិតចេញពីសហគមន៍ចិញ្ចឹមឃ្មុំ នៅក្នុងតំបន់មូលដ្ឋានដែនភាគឦសាននៃប្រទេសកម្ពុជា ក្រោមគម្រោងអភិវឌ្ឍន៍សហគមន៍ចិញ្ចឹមឃ្មុំរបស់អង្គការសង្រ្គោះសត្វព្រៃ (Save Cambodia’s Wildlife)។ ទឹកឃ្មុំសង្គ្រោះសត្វព្រៃ បច្ចុប្បន្នកំពុងស្ថិតក្នុងជម្រើសដំបូងរបស់អ្នកប្រើប្រាស់ ពោលគឺកំពុងមានសន្ទុះទីផ្សារខ្លាំង។

ខាងក្រោមនេះជាហេតុផលចំនួន ៦ ដែលលោកអ្នកគួរជ្រើសយក ឬជាវ ទឹកឃ្មុំសង្គ្រោះសត្វព្រៃ Honey Save Wildlife

វីដេអូ

១) ផលិតផលធម្មជាតិពិត សុទ្ធ១០០ភាគរយ

ទឹកឃ្មុំរបស់អង្គការសង្រ្គោះសត្វព្រៃ (Save Cambodia’s Wildlife)
ទឹកឃ្មុំរបស់អង្គការសង្រ្គោះសត្វព្រៃ (Save Cambodia’s Wildlife)

ទឹកឃ្មុំសង្គ្រោះសត្វព្រៃ ជាទឹកឃ្មុំសុទ្ធមានគុណភាពខ្ពស់។ ទឹកឃ្មុំសង្គ្រោះសត្វព្រៃ ដែលមានការចញ្ចឹម និងអនុវត្តស្របតាមស្តង់ដារបទដ្ឋាន អនាម័យត្រឹមត្រូវ ព្រោះប្រជាកសិករដែលចិញ្ចឹមឃ្មុំត្រូវគោរពអនុវត្តតាមបច្ចេកទេសដែលដាក់ចេញដោយអង្គការសង្គ្រោះសត្វព្រៃ បានបណ្ដុះបណ្ដាល និងកំណត់។

២) តម្លៃសមរម្យ៖ ទឹកឃ្មុំសង្គ្រោះសត្វព្រៃ មានតម្លៃសមរម្យដែលអាចទទួលយកបានបើធៀបនឹងផលិតផលដទៃ ដែលកំពុងចរាចរដាក់លក់លើទីផ្សារបច្ចុប្បន្ន និងមានបែងចែកតាមបរិមាណដូចជា៖

• 100 ml – 2.50 USD
• 200 ml  –  5 USD
• 500 ml – 12.50 USD

៣) ចូលរួមលើកកម្ពស់សេដ្ឋកិច្ចប្រជាកសិករក្នុងសហគមន៍៖ យោងតាមរបាយការណ៍ និងការសិក្សាពីអង្គការសង្រ្គោះសត្វព្រៃកម្ពុជាបានបង្ហាញថា ប្រជាជននៅសហគមន៍ចិញ្ចឹមឃ្មុំជាអ្នកប្រកបរបរកសិកម្មផ្សេងៗ។ ហើយការបង្កើតសហគមន៍ចិញ្ចឹមឃ្មុំបានជួយបង្កើនជម្រើសមុខរបរបន្ថែមជូនប្រជាកសិករ ដែលពួកគាត់មានតួនាទីផលិតទឹកឃ្មុំដែលមានគុណភាព ឯអង្គការសង្គ្រោះសត្វព្រៃដើរតួនាទីធានាជំរុញ និងបង្កើតទីផ្សារដល់សហគមន៍ ក្នុងគោលបំណងសំខាន់គឺដើម្បីកាត់បន្ថយភាពក្រីក្រ។ លើសពីនេះទៀតនោះ ប្រជាកសិករក៏ទទួលបាននូវចំណេះដឹងពីរបៀបចិញ្ចឹមឃ្មុំ និងចំណេះដឹងផ្សេងៗពាក់ព័ន្ធនឹងស្តង់ដារអនាម័យផងដែរ។ ដូចនេះការទិញ ទឹកឃ្មុំសង្គ្រោះសត្វព្រៃ គឺចូលរួមក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារប្រជាកសិករជាច្រើនគ្រួសារ។

សហគមន៍ចិញ្ចឹមឃ្មុំរបស់អង្គការសង្រ្គោះសត្វព្រៃ (Save Cambodia’s Wildlife)
សហគមន៍ចិញ្ចឹមឃ្មុំរបស់អង្គការសង្រ្គោះសត្វព្រៃ (Save Cambodia’s Wildlife)

៤) ជួយគាំទ្រផលិតផលក្នុងស្រុក៖ ទឹកឃ្មុំសង្គ្រោះសត្វព្រៃ ជាទឹកឃ្មុំធម្មជាតិ សុទ្ធ១០០ភាគរយ ផលិតក្នុងស្រុកខ្មែរពិតប្រាកដ។ ការទិញទឹកឃ្មុំនេះប្រៀបដូចជា ការចូលរួមចំណែកគាំទ្រផលិតផលក្នុងស្រុកផងដែរ ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើនចំណូលជូនប្រជាពលរដ្ឋក្នុងស្រុក កាត់បន្ថយការធ្វើចំណាកស្រុក ធានាបានសុវត្ថិភាពក្នុងការរស់នៅ ហើយអាចធ្វើឲ្យកូនចៅរបស់ប្រជាពលរដ្ឋខ្មែរមានលទ្ធភាពខ្ពស់ក្នុងការទទួលបានការអប់រំ និងមិនបោះបង់ចោលការសិក្សាធ្វើចំណាកស្រុក។

៥) រួមចំណែកសំខាន់ក្នុងការការពារបរិស្ថាន៖ យើងបានដឹងហើយថា ការចិញ្ចឹមឃ្មុំបានជួយបង្កើនជម្រើសមុខរបរបន្ថែមជូនប្រជាកសិករ ផ្តល់ឲ្យពួកគាត់នូវចំណេះដឹងពីរបៀបនៃការចិញ្ចឹមឃ្មុំ ហើយក៏បានចូលរួមក្នុងការការពារបរិស្ថានផងដែរ គឺរួមចំណែកកាត់បន្ថយការបរបាញ់សត្វ និងការកាប់បំផ្លាញព្រៃឈើ ដោយសារតែប្រជាកសិករ មានប្រភពចំណូនបន្ថែម ក្រៅពីមុខរបរបច្ចុប្បន្ន។ តាមប្រសាសន៍ពីប្រជាកសិករក្នុងសហគមន៍ចិញ្ចឹមឃ្មុំ បានលើកឡើងប្រាប់សារព័ត៌មានថា បន្ទាប់ពីសហគមន៍របស់ពួកគាត់ទទួលការបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមឃ្មុំពីអង្គការសង្គ្រោះសត្វព្រៃ ពួកគាត់មានលទ្ធភាពបង្កើនមុខរបរបន្ថែមពីការធ្វើស្រែចំការ សកម្មភាពបរបាញ់សត្វព្រៃ និងការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ក៏បានកាត់បន្ថយ ហើយលើសពីនេះគឺពួកគាត់អាចទទួលបានជីវភាពប្រសើរជាងមុខច្រើនពីរបរមួយនេះផងដែរ។

៦) កំពុងមានសន្ទុះទីផ្សារ៖ តាមការលើកឡើងពីលោក ស៊ន ឌីប៉ង់ នាយកប្រតិបត្តិទីផ្សាររបស់អង្គការសង្គ្រោះសត្វព្រៃ បានមានប្រសាសន៍ថា ទឹកឃ្មុំសង្គ្រោះសត្វព្រៃ Honey Save Wildlife កំពុងកាន់ចំណែកទីផ្សារបានយ៉ាងច្រើនក្នុងប្រទេសកម្ពុជា ដែលគិតមកទល់ពេលនេះមានតំណាងចែកចាយប្រមាណជាង ៥០០ទីតាំង ហើយនៅទូទាំងប្រទេស។ លើសពីនេះអង្គការសង្គ្រោះសត្វព្រៃ ក៏មានយុទ្ធសាស្រ្តពង្រីកទីផ្សារ ដោយចង់ស្វែងរកតំណាងចែកចាយបន្ថែមទៀតឲ្យបានច្រើន ទាំងតាមម៉ាត (Mart) ផ្សារទំនើប (Super Market) ហាងបន្លែធម្មជាតិ (Organic Shop) ភោជនីយដ្ឋាន (Restaurants) សណ្ឋាគារ (Hotel) និងប្រពន្ធ័ចែកចែកចាយផ្សេងៗទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា គម្រោងចិញ្ចឹមឃ្មុំរបស់អង្គការសង្គ្រោះសត្វព្រៃ (Save Cambodia’s Wildlife) បានចាប់ផ្តើមសាកល្បងក្នុងខែមករា ឆ្នាំ២០១៨ ក្នុងខេត្តក្រចេះ ដោយសារមើលឃើញពីសក្តានុពលព្រៃឈើក្នុងខេត្តមួយនេះចំពោះរបរចិញ្ចឹមសត្វឃ្មុំ។ ដំបូងគម្រោងមួយនេះធ្វើឡើងជាមួយ ៤ ក្រុម ក្នុងមួយក្រុមមាន ១៥គ្រួសារ (សរុបស្មើ ៦០គ្រួសារ) តែមកទល់ពេលនេះប្រជាកសិករក្នុងសហគមន៍ចិញ្ចឹមឃ្មុំរបស់អង្គការសង្គ្រោះសត្វព្រៃកម្ពុជា បានកើនឡើងដល់ ១៩០ គ្រួសារហើយ ក្រោមជំនួយឧបត្តមពី Johanniter International Assistance។ ជាទិសដៅអង្គការនឹងធ្វើការពង្រីកសកម្មភាព និងសហគមន៍ចិញ្ចឹមឃ្មុំនេះទៅកាន់ខេត្តផ្សេងៗទៀត ដែលមានអំណោយផលដល់ការចិញ្ចឹមឃ្មុំ ក៏អាចបង្កើនកិច្ចគាំពារព្រៃឈើ និងសត្វព្រៃដូចគ្នា៕

សហគមន៍ចិញ្ចឹមឃ្មុំរបស់អង្គការសង្រ្គោះសត្វព្រៃ (Save Cambodia’s Wildlife)
សហគមន៍ចិញ្ចឹមឃ្មុំរបស់អង្គការសង្រ្គោះសត្វព្រៃ (Save Cambodia’s Wildlife)

សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់៖ 
លេខទូរស័ព្ទ : 081 944 777 / 031 3333 031
Facebook Page : https://www.facebook.com/SaveCambodiasWildlife/
Website : https://www.cambodiaswildlife.org/our-work/social-business/honey/
Address : #6Eo, St. 570, Sangkat Boeung Kak 2, Tuol Kork, Phnom Penh

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T