ជួបគ្នាលើកទី១ ស្រាប់តែ Lisa និយាយទៅកាន់Mali កូនស្រីលោក Por ថាបែបនេះ!

//s5.kh1.co/71/71f5157a198dedb86c5faa1180095f3d4614101f.jpg
តារា & កម្សាន្ដ

 ០២-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ថៃ៖ កន្លងមកគ្រប់គ្នា បានជ្រាបមកហើយថា ប្អូនស្រី Mali ដែលជាកូនស្រីតែមួយគត់ របស់អតីតតារាសម្តែងប្រុសជើងចាស់ លោក Por បានបន្សល់ទុកនៅ បានឆ្លងឈាមជ័រសិល្បៈទាំងស្រុង ពីលោក និងជាពិសេសគឺ Mali មានទេពកោល្យខ្ពស់ខាងសិល្បៈរាំច្រៀង បានយ៉ាងប៉ិនប្រសប់គួរឲ្យសរសើរផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ កន្លងមកគ្រប់គ្នាក៏តែងតែដឹងថា Mali គឺជាអ្នកគាំទ្ររបស់តារាចម្រៀងស្រី Lisa ក្រុម BLACKPINK ហើយប្អូនតែងតែតុបតែងខ្លួន រាំច្រៀងតាមក្រុម BLACKPINK និងមានបំណងប្រាថ្នាចង់ជួប Lisa ផ្ទាល់នៅខាងក្រៅថែមទៀតផងដែរ។

Mali
Mali

ហើយនៅទីបំផុត ពេលនេះក្តីប្រាថ្នារបស់ប្អូនគឺពិតជាបានសម្រេចពិតមែនហើយ ដោយថ្មីៗនេះ Mali បានជួបនិងថតរូបជាមួយនឹង Lisa នៅខាងក្រៅខណៈពេលដែល Lisa មកកម្សាន្តលេងនៅប្រទេសថៃ រយៈពេលជាងមួយសប្តាហ៍មកនេះ។

លើសពីនេះទៅទៀតនោះ តារាចម្រៀងស្រី Lisa ថែមទាំងបានថតរូបបង្ហោះជាមួយនឹង Mali និងបានបង្ហោះនៅលើ IG Story ផ្ទាល់ខ្លួនរបស់នាង និងបានសរសេរថា៖

«ខ្ញុំសប្បាយរីករាយណាស់ដែលបានជួបប្អូន Mali។ ខ្ញុំនឹងតែងតែគាំទ្រលើកទឹកចិត្តប្អូនជានិច្ច ស៊ូស៊ូណាស់។ អគុណណាស់ ចំពោះម្តាយរបស់ Mali និងក្រុមគ្រួសារ ដែលចិត្តល្អចំពោះរូបខ្ញុំ»។

 ក្រោយពីឃើញបែបនេះ អ្នកគាំទ្រជាច្រើន ក៏បានអបអរសាទរចំពោះ Mali ផងដែរ ដោយទីបំផុតក្តីស្រមៃរបស់ប្អូនក៏បានក្លាយជាការពិតហើយ៕

Mali បានជួប Lisa ជាលើកទី១
Mali បានជួប Lisa ជាលើកទី១
Mali
Mali
Mali
Mali
Mali
Mali
Mali
Mali
Mali
Mali
Mali
Mali
Mali
Mali
Lisa ក្រុម BLACKPINK
Lisa ក្រុម BLACKPINK
Lisa ក្រុម BLACKPINK
Lisa ក្រុម BLACKPINK
Lisa ក្រុម BLACKPINK
Lisa ក្រុម BLACKPINK
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T