Dany Ings ឆ្កឹះបាល់មកក្រោយដាច់ចង្កេះខ្សែការពារ Spurs ស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យ ខណៈ Mourinho ចាញ់ហើយបានកាតលឿងទៀត! (មានវវីដេអូ)

//s5.kh1.co/83/8342b41874287f3e436adc9292cba7426a8c332e.jpg
កីទ្បា

 ០២-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur ខកខានឱកាសយក៣ពិន្ទុ ក្រោយភ្លាត់ចាញ់ក្រុមម្ចាស់ផ្ទះ Southampton ១ទល់នឹង០ ក្នុងក្របខណ្ឌ Premier League ជុំទី២១ កាលពីយប់មិញ ក្រោមក្រសែភ្នែកអ្នកគាំទ្រប្រមាណ ៣ម៉ឺននាក់ នៅកីឡដ្ឋាន St. Mary's Stadium។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ការប្រកួតដ៏ជក់ចិត្តនេះ មានការប៉ះទង្គិចគ្នាច្រើនគួរសម ដោយអជ្ញារកណ្ដាលលោក Mike Dean ចាយកាតលឿងអស់រហូតដល់ទៅ៧សន្លឹក ខណៈគ្រូបង្វឹកក្រុម​ Spurs លោក Jose Mourinho ក៏ទទួលបានកាតលឿងមួយជាការប្រមានផងដែរ បន្ទាប់ពីលោកបានដើរចូលតំបន់បច្ចេកទេសរបស់គូប្រកួត។

លោក Jose Mourinho ទទួលបានកាតលឿង
លោក Jose Mourinho ទទួលបានកាតលឿង

ក្រឡេកទៅមើលស្ថិតិក្នុងការប្រកួត ក្រុមទាំងពីមានឱកាសសម្រុកប្រហាក់ប្រហែលគ្នា ដោយក្រុមម្ចាស់ផ្ទះស៊ុតបាន៨ជើង ចំគោលដៅ៣ដង សម្រេចទីបាន១គ្រាប់ ធ្វើបានតាមរយៈម្ចាស់អាវលេខ៩ Dany Ings ប្រើបច្ចេកទេសឆ្កឹះបាល់មកក្រោយ ដាច់ចង្កេះខ្សែការពារក្រុម Spur ស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យ។ ចំណែកឯក្រុមភ្ញៀវ ស៊ុតបាន៩ជើងចំគោលដៅ៥ តែមិនមានសំណាងរកគ្រាប់បាល់បាន។

១គ្រាប់របស់ Dany Ings
១គ្រាប់របស់ Dany Ings

ដូច្នេះក្រោយលេងចប់៩០នាទី ក្រុមលោក Mourinho បានត្រឹមខកចិត្តក្រោយប្រកួតចាញ់ក្រុម Southampton ១ទល់នឹង០។

គ្រូ  Southampton លោក Ralph Hasenhuttl
គ្រូ  Southampton លោក Ralph Hasenhuttl

តាមរយៈលទ្ធផលនេះ ក្រុម Tottenham Hotspurs បន្តឈរលេខ៦ ក្រោយ២១ប្រកួត រកបាន៣០ពិន្ទុ ចំណែកឯក្រុម​ Southampton រំកិលឡើងមកឈរលេខ ១២ មាន២៥ពិន្ទុក្នុងដៃ៕

តារាង​ PL សប្ដាហ៍ទី២១
តារាង​ PL សប្ដាហ៍ទី២១
បើចង់ឃើញការស៊ុតបញ្ចូលទីរបស់​ Dany Ings អស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖
វីដេអូ Highlights
មូលហេតុដែលលោក Mourinho ទទួលបានកាតលឿង
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T