បើកឆាកឆ្នាំថ្មី២០២០ Man UTD ត្រូវ Arsenal បាញ់២គ្រាប់ ជូនជាកាដូមួយដល់គ្រូថ្មី Arteta (មានវីដេអូ)

//s5.kh1.co/d0/d046d324732cc1ba64a1de17283c7fa9db3b6ad0.png
កីទ្បា

 ០២-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្រោមក្រសែភ្នែកអ្នកគាំទ្រជាង៦ម៉ឺននាក់នៅកីឡដ្ឋាន Emirate Stadium ក្នុងជំនួបដ៏ធំ ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះក្រុមបិសាចក្រហម Manchester United ដោយលទ្ធផល ២ទល់នឹង០ នៅក្នុងការប្រកួតសប្ដាហ៍ទី២១ ក្របខណ្ឌ Premier League កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Arsenal និង Man UTD
ការប្រកួតរវាង Arsenal និង Man UTD

២គ្រាប់របស់ Arsenal ធ្វើបានសម្រេចនៅក្នុងវគ្គទី១ទាំងពីរ២គ្រាប់ គឺដោយកីឡាករ Nicolas Pepe នៅនាទីទី៨ និងមួយគ្រាប់ទៀតដោយខ្សែការពារ Sokratis នៅនាទីទី៤២។ លទ្ធផល ២-០ បានបន្តរក្សារហូតដល់បញ្ចប់ការប្រកួត បើទោះបីជាជាមានការសម្រុកគ្នាយ៉ាងណាក្ដី។

នេះជាជ័យជម្នះលើកដំបូងហើយរបស់កាំភ្លើងធំ Arsenal ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មីលោក Mikel Arteta ខណៈ២ប្រកួតមុន Arsenal បានត្រឹមស្មើ Bournemouth ១-១ និងចាញ់ Chelsea ២-១ ប៉ុណ្ណោះ។

លោក Mikel Arteta និងកូនក្រុម
លោក Mikel Arteta និងកូនក្រុម
ការប្រកួតរវាង Arsenal និង Man UTD
ការប្រកួតរវាង Arsenal និង Man UTD

គិតត្រឹមសប្ដាហ៍ទី២១នេះ Arsenal កំពុងឈរនៅលេខ១០ ក្នុងតារាងចំណាត់ថ្នាក់លីគកំពូលអង់គ្លេស Premier League ខណៈជើងឯក ២០សម័យកាល Manchester United ឈរនៅលេខ៥៕

សូមទស្សនាវីដេអូ Highlight នៅខាងក្រោម៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T