អាណិតណាស់! ថ្ងៃគេសប្បាយ តែតារាកំប្លែង «តាចេក» បែរជាជួបទុក្ខធំ...

//s5.kh1.co/88/880a3444e07e0fd40f9cd77f9940511c5dc7df7b.jpg
តារា & កម្សាន្ដ

 ០២-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាប រួចមកហើយពី ខ្សែជីវិតដ៏កម្សត់របស់ តារាកំប្លែងប្រុសវ័យចំណាស់ នាយចេក ដោយត្រូវធ្លាក់ខ្លួនរកស៊ីលក់ដូរ តាមចិញ្ចើមផ្លូវដើម្បីយកថវិកា ទៅផ្គត់ផ្គង់គ្រួសារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មួយរយៈនេះ នាយចេក មិនសូវបានបង្ហាញមុខ លើឆាកសម្ដែងនោះទេ ធ្វើឲ្យអ្នកគាំទ្រ មានការនឹកនាដល់ រូបលោកយ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ នាយចេក នៅតែអាចរកប្រាក់ចំណូលបន្ថែម តាមរយៈការចេញទៅកាត់សក់ ក្នុងមង្គលការបានដដែល។

ប៉ុន្តែ អ្នកណាទៅដឹងថា កាលពីម្សិលមិញ ដែលជាថ្ងៃបុណ្យឆ្លងឆ្នាំសកល ខណៈពេលដែល តារាកំប្លែងរូបនេះ ជិះម៉ូតូទៅកាត់សក់ការឲ្យគេ ស្រាប់តែបានជួបគ្រោះអកុសលមួយ ដោយបានជួបគ្រោះថ្នាក់ចរាចរណ៍ ដួលម៉ូតូ ជាមួយប្រពន្ធនិងចៅ។ ក្នុងនោះដែរ យោងតាមរូបភាពជាច្រើនសន្លឹក គេឃើញថា នាយចេក បានរងរបួសរលាត់ដៃ ជើង ចេញឈាម និងមានទឹកមុខភ័យ មើលទៅគួរឲ្យអាណិតខ្លាំងណាស់។

ដោយឡែក គ្រាន់តែទទួលដំណឹង ដ៏អកុសលមួយនេះភ្លាម មានមហាជនជាច្រើន ព្រួយបារម្ភដល់រូបលោកគ្រប់គ្នា និងសង្ឃឹមថាមុខរបួស នឹងជាឆាប់ៗ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

នាយចេក
នាយចេក
នាយចេក និងភរិយា ពេលដួលម៉ូតូ
នាយចេក និងភរិយា ពេលដួលម៉ូតូ
នាយចេក និងភរិយា ពេលដួលម៉ូតូ
នាយចេក និងភរិយា ពេលដួលម៉ូតូ
របួសដែលបណ្ដាលមកពី ដួលម៉ូតូ
របួសដែលបណ្ដាលមកពី ដួលម៉ូតូ
នាយ ចេក
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T