រីករាយឆ្នាំថ្មីជាមួយណាហ្គាវើលដ៍! តន្ត្រីស្វាគមន៍ឆ្នាំសកលដ៏អស្ចារ្យ នៅរាជធានីភ្នំពេញ

//s5.kh1.co/0f/0f00c739a861fa213149a347a65ec458a0f8ae4c.jpg
សង្គម

 ០២-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ មានមនុស្សរាប់ពាន់នាក់​ បានមកជួបជុំគ្នា និងទស្សនាតន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យរបស់ណាហ្គាវើល៍ នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍ទី១ ដើម្បីស្វាគមន៍ឆ្នាំថ្មី២០២០ អមដោយពន្លឺកាំជ្រួចដ៏ភ្លឺផ្លេក។ ការប្រគំតន្ត្រីដ៏ធំនេះ មានការចូលរួមសម្តែង ដោយកំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញាឯកចក្រវាឡកម្ពុជា កញ្ញាឯកកម្ពុជា  និងអ្នកសិល្បៈអន្តរជាតិប្រចាំណាហ្គាវើលដ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តន្ត្រីឆ្លងឆ្នាំដែលមានកំពូលតារាចម្រៀង និងពន្លឺកាំជ្រួចដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ 
តន្ត្រីឆ្លងឆ្នាំដែលមានកំពូលតារាចម្រៀង និងពន្លឺកាំជ្រួចដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ 

ទីមួយ គឺកំពូលតារាចម្រៀង សុគន្ធ និសានិសា បានធ្វើឲ្យអ្នកគាំទ្ររាំជាមួយបទចម្រៀងពេញនិយមរបស់គាត់​ ដូចជា បទ «Check In បេះដូង» «ឃើញជ្រូករាំ» និង «ក្រុងជួបស្រែ» អមដោយក្រុមរាំដែលមានទេពកោសល្យមួយក្រុមរបស់គាត់។

បន្ទាប់មក នីកូ ក៏ទទួលបានការចាប់អារម្មណ៍មិនចាញ់ និសា ប៉ុន្មានដែរ ជាមួយបទ «Like ១» «ម៉ាប់ៗ» ខណៈក្រុមតូចពហុជំនាញ Small World Small Band បានទទួលសំឡេងទះដៃអបអរសាទរយ៉ាងច្រើនផងដែរ ជាមួយចង្វាក់ភ្លេង mix និងបទចម្រៀងដើមដែលនិពន្ធដោយពួកគេផ្ទាល់។

 សុគន្ធ និសា សម្តែងនៅមុខទស្សនិកជនរាប់ពាន់នាក់ 
 សុគន្ធ និសា សម្តែងនៅមុខទស្សនិកជនរាប់ពាន់នាក់ 

តន្ត្រីដ៏ធំកណ្តាលរាជធានីភ្នំពេញនេះ បានឈានដល់កម្រិតកំពូលនៅពាក់កណ្តាល់អធ្រាត្រ នៅពេលប៉ុន្មានវិនាទីមុនឈានចូលឆ្នាំថ្មី២០២០។ ទស្សនិកជន បានរាប់ថយក្រោយដោយផ្ទៀងជាមួយនឹងទ្រនិចនាឡិកា នៅលើផ្ទាំងអិលអ៊ីឌីដ៏ធំរបស់ណាហ្គាវើលដ៍។ ទិដ្ឋភាពឆ្លងឆ្នាំក្នុងរាជធានីភ្នំពេញនេះ កាន់តែអស្ចារ្យជាមួយពន្លឺកាំជ្រួចដ៏ភ្លឺផ្លេករបស់ណាហ្គាវើលដ៍ ដែលបានធ្វើឲ្យពន្លឺនៅក្នុងអាកាសទល់មុខណាហ្គាវើលដ៍ទាំងពីរ មានភាពចែងចាំងនៅក្នុងឱកាសបើកទំព័រទី១ នៃឆ្នាំ២០២០៕​

៣ ២ ១... សួស្តីឆ្នាំថ្មី ពីណាហ្គាវើលដ៍
៣ ២ ១... សួស្តីឆ្នាំថ្មី ពីណាហ្គាវើលដ៍
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T