ស៊ុតបកចេក អស្ចារ្យខ្លាំងណាស់! មួយគ្រាប់ចុងម៉ោង ធ្វើឲ្យ Chelsea បាត់បង់ ៣ពិន្ទុ (មានវីដេអូ)

//s5.kh1.co/94/943fac8314848189d5fb30df57f9eaee3a2041d7.jpg
កីទ្បា

 ០២-មករា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្រុមតោខៀវ Chelsea រកបានត្រឹម ១ពិន្ទុប៉ុណ្ណោះពីការប្រកួតសប្ដាហ៍ទី២១ ក្របខណ្ឌ Premier League ក្រោយស្មើគ្នា ១ទល់នឹង១ ជាមួយក្រុមម្ចាស់ផ្ទះ Brighton & Hove Albion កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Chelsea ជាអ្នកបើកការនាំមុខមុននៅក្នុងការប្រកួតតាំងពីនាទីទី១០ ដែលធ្វើបានសម្រេចដោយខ្សែការពារប្រធានក្រុម Cesar Azpilicueta។ ការប្រកួតអូសបន្លាយដល់ជិតបញ្ចប់ការប្រកួតទៅហើយ ពោលគឺនៅនាទីទី៨៤ទើប Brighton អាចវាយបកតាមស្មើវិញបានដោយការស៊ុតបកចេកយ៉ាងល្អរបស់កីឡាករជម្រើសជាតិអ៊ីរ៉ង់ Jahanbaksh បន្ទាប់ពីទទួលបាល់លើកបញ្ជូនយ៉ាងល្អពីមិត្តរួមក្រុម Lewis Dunk។ ចប់ការប្រកួតពេញ៩០នាទី Brighton ១-១ Chelsea។

Cesar Azpilicueta អបអរគ្រាប់បាល់ជាមួយមិត្តរួមក្រុម
Cesar Azpilicueta អបអរគ្រាប់បាល់ជាមួយមិត្តរួមក្រុម
កីឡាកររបស់ Brighton អបអរគ្រាប់បាល់
កីឡាកររបស់ Brighton អបអរគ្រាប់បាល់

ស្ថិតិនៃការប្រកួតគឺក្រុមទាំងពីរមានឱកាសប្រហាក់ប្រហែលគ្នា ដោយអាចស៊ុតបាន ៨លើកដូចគ្នាគឺ Brighton ចំគោលដៅ៥ដង និងខុសគោលដៅ៣ដង ខណៈ Chelsea ចំគោលដៅ៤ដង និងមិនចំគោលដៅ៤ដង។

បើទោះបីមិនអាចរកបាន ៣ពិន្ទុក៏ដោយ ប៉ុន្តែ Chelsea នៅតែបន្តរក្សាតំណែង Top4 ដដែលដោយឈរនៅចំណាត់ថ្នាក់លេខ៤ លេង២១ប្រកួត ឈ្នះ១១ ស្មើ៣ និងចាញ់៧ មាន ៣៦ពិន្ទុ។ ចំណែកឯ Brighton ឈរនៅលេខ១៤ មាន២៤ពិន្ទុ៕

តារាងចំណាត់ថ្នាក់ក្របខណ្ឌ Premier League
តារាងចំណាត់ថ្នាក់ក្របខណ្ឌ Premier League
ចង់ឃើញថាមួយគ្រាប់បកចេកនោះ ល្អយ៉ាងណា​ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T