Leicester ឡើងជើងសាហាវមែន! គោលដៅ Man UTD អូសស៊ុតជើងឆ្វេងពីលើដំបូលទូកចូលទីល្អណាស់យប់មិញ (មានវីដេអូ)

//s5.kh1.co/1e/1e82705d9fa7aed726aa213180da7e0eea438101.jpg
កីទ្បា

 ០២-មករា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្រុមសារិកាព្រៃ Newcastle United ក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន St James' Park ទទួលស្វាគមន៍ក្រុមភ្ញៀវកញ្ជ្រោងខៀវ Leicester City ក្នុងការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទី២១កាលពីរាត្រីថ្ងៃពុធម្សិលមិញនេះ ក្រោមក្រសែភ្នែកអ្នកគាំទ្រប្រមាណ៥ម៉ឺននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ក្នុងការប្រកួតនេះក្រុមភ្ញៀវមានឱកាសម្រុកច្រើនទៅលើក្រុមម្ចាស់ផ្ទះ ដោយស៊ុតបានរហូតដល់១៣ជើង ចំគោលដៅ១០ដង សម្រេចទីបាន៣គ្រាប់ ចំណែកឯក្រុមម្ចាស់ផ្ទះ ស៊ុតបាន៤ជើង ចំគោលដៅ២ដង។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

៣គ្រាប់របស់ក្រុម Leicester ធ្វើបានដោយកីឡាករ៣រូប ដោយគ្រាប់ទី១ទម្លុះសំណាញ់ទីអតីតខ្សែបម្រើស្លាបរបស់ក្រុម Newcastle កីឡាករ Ayoze Perez ចំណែកឯគ្រាប់ទី២ ជាការអូសស៊ុតជើងឆ្វេងពីលើដំបូលទូកបញ្ចូលទីយ៉ាងអស្ចារ្យពីសំណាក់កីឡាករ James Maddison និងគ្រាប់ទី៣រកបានដោយកីឡាករ Hamza Choudhury។

កីឡាករ Ayoze Perez (លេខ១៧) និង កីឡាករ James Maddison (លេខ១០)
កីឡាករ Ayoze Perez (លេខ១៧) និង កីឡាករ James Maddison (លេខ១០)
កីឡាករ Hamza Choudhury ពាក់លេខ២០
កីឡាករ Hamza Choudhury ពាក់លេខ២០

ដូច្នេះការប្រកួតបញ្ចប់ទៅដោយក្រុមភ្ញៀវ Leicester City ទទួលជ័យជម្នះទៅក្រុមម្ចាស់ផ្ទះ Newcastle United ក្នុងលទ្ធផល ៣-០។

តាមរយៈលទ្ធផលនេះ បានជួយឲ្យក្រុម​ Leicester បន្តឈរលេខ២ ក្នុងតារាង Premier League មាន៤៥ពិន្ទុក្នុងដៃ ដេញពីក្រោយក្រុមកំពូលតារាង​ Liverpool ចំនួន១០ពិន្ទុ ខណៈក្រុម Newcastle ធ្លាក់មកកាន់ចំណាត់ថ្នាក់លេខ១៣ មានត្រឹម២៥ពិន្ទុគិតត្រឹម២១ប្រកួតកន្លងទៅ៕

តារាង PL សប្ដាហ៍ទី២១
តារាង PL សប្ដាហ៍ទី២១
បើចង់ឃើញការស៊ុតរបស់​ Maddison អស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖
វីដេអូ Highlights (ប្រភព LCFC)
Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T