Arteta និង Mourinho ប្រជែងគ្នាយកខ្សែការពារឆ្នើម១រូបនៅលីគអាល្លឺម៉ង់តម្លៃខ្ទង់៥០លាន

//s5.kh1.co/ac/acfdaef6ecf838393b50b8742bd5ca95d7bbb9c4.jpg
កីទ្បា

 ៣១-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្លិបកាំភ្លើងធំ​ Arsenal និងក្លិបមាន់ខ្នាយមាស Tottenham Hotspurs ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ចង់នាំយកខ្សែការពារឆ្នើមរបស់ក្លិប RB Leipzig កីឡាករ Dayot Upamecano

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Dayot Upamecano
  កីឡាករ Dayot Upamecano

ខ្សែការពារវ័យ២១ឆ្នាំរូបនេះ ធ្លាប់មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនិងក្លិប Arsenal កាលពី៦ខែមុន ក្នុងរជ្ជកាលលោក Emery ដឹកនាំ ដោយពេលនោះលោកកំពុងស្វះស្វែងសម្លឹងរកខ្សែការពារមកពង្រឹងក្រុម។

យោងតាមរបាយការណ៍បានឲ្យដឹងថា Arsenal និងក្លិបដទៃទៀតដែលចង់បាន Upamecano បានបញ្ចប់ចំណាប់អារម្មណ៍ភ្លាមៗ ក្រោយក្លិប Leipzig បានទាមទារតម្លៃខ្លួនខ្សែការពារសញ្ជាតិបារាំងរូបនេះរហូតដល់ទៅ ៧០លានផោន (ឬប្រមាណ៩១លានដុល្លារអាមេរិក)។

  កីឡាករ Dayot Upamecano
  កីឡាករ Dayot Upamecano

យ៉ាងណាមិញបើតាមការចុះផ្សាយរបស់កាសែត Daily Express បច្ចុប្បន្នក្លិប Leipzig បានបន្ធូរបន្ថយតម្លៃខ្លួនកីឡាកររូបនេះនៅត្រឹម៥០លានផោនប៉ុណ្ណោះ(ឬប្រមាណ៦៥លានដុល្លារអាមេរិក) ខណៈក្លិបដែលចាប់អារម្មណ៍ទៅនឹងតម្លៃខ្លូនប៉ុណ្ណេះរួមមាន Arsenal និង Tottenham។

  កីឡាករ Dayot Upamecano
  កីឡាករ Dayot Upamecano

គួរឲ្យដឹងដែរថា មិនមែនមានតែ​ Arsenal នោះទេ ដែលធ្លាប់ចែចូវយក Upamecano ក្នុងនោះក្លិប Manchester City ក៏ធ្លាប់តាមប្រមាញ់យកខ្សែការពារវ័យក្មេងរូបនេះផងដែរ ដើម្បីមកជំនួសកន្លែងកីឡាករ Aymeric Laporte ដែលកំពុងជួបបញ្ហារបួស៕

ប្រភពfootball365

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T