បើគេចង់បញ្ជូនផ្កាយរណបអង្កេតអវកាសទៅប្រព័ន្ធផ្កាយអាល់ហ្វាសេនថារី តើវានឹងត្រូវចំណាយពេលធ្វើដំណើរប៉ុន្មានឆ្នាំ?

//s5.kh1.co/9f/9f2fb2d4a6be300de5271f40567717bce4c0783a.jpg
បច្ចេកវិទ្យា

 ៣១-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ នៅទសវត្សរ៍ឆ្នាំ១៩៧០អង្គការណាសាបានបញ្ជូនផ្កាយរណបអង្កេតអវកាសចំនួន៤ដើម្បីសិក្សានិងរុករកនៅក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើង ហើយផ្កាយរណបទាំងនោះរួមមាន Pioneer 10, Pioneer 11, Voyager 1 និង Voyager 2។ ផ្កាយរណប Voyager ទាំងពីរបានចេញពីប្រព័ន្ធព្រះអាទិត្យរបស់យើង និងបានបាត់ពីប្រព័ន្ធទំនាក់ទំនងរួមជាមួយផ្កាយរណប Pioneers ផងដែរ កាលពីឆ្នាំ១៩៩៥ និងឆ្នាំ២០០៣។ ប៉ុន្តែក្រុមអ្នកវិទ្យាស្ត្របានប្រើកែវយឹតអវកាស Gaia ដើម្បីតាមដានបន្តពីការធ្វើដំណើររបស់ផ្កាយរណបទាំងអស់នោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបផ្កាយរណប Voyager 1
រូបផ្កាយរណប Voyager 1

តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក ផ្កាយរណបទាំងអស់នោះបានធ្វើដំណើរចេញពីប្រព័ន្ធព្រះអាទិត្យរបស់យើង ហើយវានៅតែបន្តធ្វើដំណើរទៅមុខទៀត។ ប្រូស៊ីម៉ាសេនថារីដែលជាផ្កាយមួយនៅក្នុងប្រព័ន្ធផ្កាយអាល់ហ្វាសេនថារីគឺជាទិសដៅដំបូងគេដែលផ្កាយរណប Voyager 1, Voyager 2 និង Pioneer 11 នឹងហោះទៅក្បែរ។ អាល់ហ្វាសេនថារីគឺជាប្រព័ន្ធផ្កាយដែលនៅជិតប្រព័ន្ធព្រះអាទិត្យរបស់យើងជាងគេ ដោយវាមានចម្ងាយត្រឹមតែ៤.៣៧ឆ្នាំពន្លឺប៉ុណ្ណោះ។

អាល់ហ្វាសេនថារីគឺជាប្រព័ន្ធផ្កាយដែលនៅជិតប្រព័ន្ធព្រះអាទិត្យរបស់យើងជាងគេ
អាល់ហ្វាសេនថារីគឺជាប្រព័ន្ធផ្កាយដែលនៅជិតប្រព័ន្ធព្រះអាទិត្យរបស់យើងជាងគេ

គេរំពឹងទុកថាបើផ្កាយរណបទាំង៣នោះធ្វើដំណើរចូលទៅប្រព័ន្ធផ្កាយអាល់ហ្វាសេនថារី​ វានឹងប្រើពេលវេលាខុសៗគ្នាដូចជា Voyager 1 នឹងហោះទៅជិតផ្កាយប្រូស៊ីម៉ាសេនថារីដោយប្រើរយៈពេល១៦,០០០ឆ្នាំ ចំណែក Voyager 2 ប្រើរយៈពេល២០,០០០ឆ្នាំ ហើយ Pioneer 11 ប្រើរយៈពេល១៨,០០០ឆ្នាំ។ ប៉ុន្តែ Pioneer 10 វិញបែរជាហោះទៅទិសដៅខុសពីគេ ដោយវានឹងហោះតម្រង់ទៅផ្កាយ Ross 248 ដែលមានរយៈចម្ងាយ១០ឆ្នាំពន្លឺពីប្រព័ន្ធព្រះអាទិត្យរបស់យើង ហើយវានឹងប្រើពេលរហូតដល់៣៤,០០០ឆ្នាំទើបអាចទៅដល់ប្រព័ន្ធផ្កាយ Ross 248៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T