តារាៗ គេលក់ខោអាវ តែបែរជាសុខ សោម៉ាវត្តី និងអនាគតស្វាមី រកស៊ីលក់សត្វនេះទៅវិញ

//s5.kh1.co/cf/cf1e364ce9193f8529e119b5438df1439b2d9013.jpg
តារា & កម្សាន្ដ

 ៣១-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់រួចមកហើយពី តារាសម្ដែងស្រី អ្នកនាង សុខ សោម៉ាវត្តី តាមរយៈតួអង្គក្រមិចក្រមើម គួរឲ្យស្រលាញ់ និងមានរូបសម្ផស្សស្រស់ស្អាត ក្មេងជាងវ័យ ទោះជាមានកូនស្រីមួយរូប ហើយបែបណាក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឺមនឹងនេះ ក្រោយភ្លៀងមេឃស្រឡះ បន្ទាប់ពីបានលែងលះស្នេហាចាស់រួចមក សុខ សោម៉ាវត្តី បានជួបកម្លោះសង្ហារ ជាកីឡាករបាល់ទាត់ លោក លី វ៉ាហេត ថែមទាំងយល់ចិត្តថ្លើមគ្នា រាប់ឆ្នាំមកហើយ ដោយគ្រោងនឹងចូលរោងជ័យ ឆាប់ៗនេះផងដែរ។

អ្វីដែលពិសេស ស្របពេលដែលមង្គលការ កាន់តែកៀកខិតចូលមកដល់ សុខ សោម៉ាវត្តី និងអនាគតស្វាមី បានបង្កើតមុខរបររកស៊ី ជាមួយគ្នាទៀត។ ក្នុងនោះដែរ យោងតាមគណនីហ្វេសប៊ុករបស់តារាស្រីរូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយ លី វ៉ាហេត នៅក្នុងកសិដ្ឋានឃ្មុំមួយ អមដោយស្នាមញញឹមប្រិមប្រិយ ពោរពេញដោយក្ដីសុខណាស់។

យ៉ាងណាមិញ សុខ សោម៉ាវត្តី និងម្ចាស់បេះដូង បានធ្វើឲ្យហ្វេនៗ សរសើរមិនដាច់ពីមាត់ ពីការខំប្រឹងក្នុងជីវិតស្នេហារបស់ពួកគេ ថែមទាំងទន្ទឹងរង់ចាំមើល ថ្ងៃពិសេសរបស់អ្នកទាំងពីរផងដែរ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី និងម្ចាស់បេះដូង
សុខ សោម៉ាវត្តី និងម្ចាស់បេះដូង
សុខ សោម៉ាវត្តី ក្នុងកសិដ្ឋានឃ្មុំ
សុខ សោម៉ាវត្តី ក្នុងកសិដ្ឋានឃ្មុំ
សុខ សោម៉ាវត្តី ក្នុងកសិដ្ឋានឃ្មុំ
សុខ សោម៉ាវត្តី ក្នុងកសិដ្ឋានឃ្មុំ
សុខ សោម៉ាវត្តី និងម្ចាស់បេះដូង
សុខ សោម៉ាវត្តី និងម្ចាស់បេះដូង
សុខ សោម៉ាវត្តី
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T