អ្នកជំនាញអន្តរជាតិផ្នែកជួញដូររូបិយប័ណ្ណបរទេសរបស់ក្រុមហ៊ុនហ្គោលដេន អេហ្វអិកស៍ លីងឃែភីថល ចែករំលែកចំណេះដឹងអំពីការវិនិយោគ!

//s5.kh1.co/84/84fb5502c42a347facc756be69f21da94eebdfca.jpg
សង្គម

 ៣១-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ អ្នកជំនាញកំពូលផ្នែកជួញដូររូបិយប័ណ្ណបរទេស ដែលមកពីប្រទេសជប៉ុន និងសហរដ្ឋអាមេរិកចែករំលែកចំណេះដឹងអំពីការវិនិយោគទៅកាន់សិក្ខាកាមជាច្រើនរយនាក់ ក្រោមប្រធានបទអំពីការបង្កើនប្រាក់ចំណូលទ្វេដងនៅឆ្នាំ២០២០ ដែលបានធ្វើឡើងកាលពីថ្ងៃ២៨ និងថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០១៩ នៅឯសាលមហោស្រព Urban Village

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីចែករំលែកចំណេះដឹងទៅកាន់សិក្ខាកាម
កម្មវិធីចែករំលែកចំណេះដឹងទៅកាន់សិក្ខាកាម

នៅក្នុងឱកាសនេះផងដែរឯកឧត្ដម ស៊ូ សុជាតិ ដែលជាអគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា មានប្រសាសន៍ស្តីពីការចាប់ផ្តើម និងការអនុវត្តយ៉ាងជោគជ័យនៃផែនការនៃការអភិវឌ្ឍន៍។ បន្ថែមពីនេះទៀតឯកឧត្តម សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា បានលើកឡើងថា ការកសាងសមត្ថភាពរបស់វិនិយោគិន គឺមានសារៈសំខាន់ខ្លាំងណាស់ ដោយក្នុងនោះទាមទារឱ្យមានវិន័យក្នុងការគ្រប់គ្រងអារម្មណ៍ និងចំណេះដឹងអំពីបច្ចេកទេស ដើម្បីទទួលបានភាពជោគជ័យ។

លោក Naoto Arase ប្រធានកផ្នែក Fintech ដែលបានបម្រើការងារនៅក្នុងវិស័យនេះអស់រយៈពេលជាង ៤០ ឆ្នាំមកហើយ នៅធនាគារធំៗទូទាំងពិភពលោក បានចែករំលែកបទពិសោធន៍របស់លោកជាអ្នកជំនាញផ្នែកជួញដូររូបិយប័ណ្ណបរទេស។ លោកបានមានប្រសាសន៍ថា៖

«វាជាការសំខាន់ណាស់ដែលត្រូវអនុវត្តតាមច្បាប់របស់គណៈកម្មការមូលបត្រកម្ពុជា ប៉ុន្តែវិនិយោគិនចាំបាច់ត្រូវអនុវត្តតាមវិធាននៃការជួញដូរដើម្បីទទួលបានជោគជ័យ»។

នេះជាសម្តីរបស់លោក Naoto Arase
កម្មវិធីចែករំលែកចំណេះដឹងទៅកាន់សិក្ខាកាម
កម្មវិធីចែករំលែកចំណេះដឹងទៅកាន់សិក្ខាកាម

លោក Naoto ក៏បានសង្កត់ធ្ងន់នៅក្នុងសិក្ខាសាលាវិនិយោគនេះ អំពីសារៈសំខាន់នៃការអនុវត្តនូវការគ្រប់គ្រងហានិភ័យ ដូច្នេះវិនិយោគិនអាចការពារប្រាក់របស់ពួកគេបាន។ លោកបានលើកទឹកចិត្តឱ្យអ្នកចូលរួមបន្តការសិក្សាពីការជួញដូរនេះ ពីអ្នកជំនាញដែលទទួលបានការជោគជ័យ។

កម្មវិធីចែករំលែកចំណេះដឹងទៅកាន់សិក្ខាកាម
កម្មវិធីចែករំលែកចំណេះដឹងទៅកាន់សិក្ខាកាម

ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍លីង ឃែភីថល បានចូលរួមយ៉ាងសកម្មក្នុងការធ្វើសិក្ខាសាលាតាមបណ្តាខេត្តផ្សេងៗគ្នា ដើម្បីអប់រំប្រជាជនកម្ពុជាអំពីការជួញដូរឧបករណ៍និស្សន្ទ។ វិនិយោគិនកាន់តែច្រើនបាននឹងកំពុងទៅការិយាល័យរបស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍លីង ឃែភីថល ដើម្បីចូលរួមកម្មវិធី Forex Trading Master class ដោយប្រើការអនុវត្តល្អបំផុត និងឧបករណ៍ថ្មីៗនៅក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ៕

កម្មវិធីចែករំលែកចំណេះដឹងទៅកាន់សិក្ខាកាម
កម្មវិធីចែករំលែកចំណេះដឹងទៅកាន់សិក្ខាកាម
កម្មវិធីចែករំលែកចំណេះដឹងទៅកាន់សិក្ខាកាម
កម្មវិធីចែករំលែកចំណេះដឹងទៅកាន់សិក្ខាកាម
កម្មវិធីចែករំលែកចំណេះដឹងទៅកាន់សិក្ខាកាម
កម្មវិធីចែករំលែកចំណេះដឹងទៅកាន់សិក្ខាកាម
កម្មវិធីចែករំលែកចំណេះដឹងទៅកាន់សិក្ខាកាម
កម្មវិធីចែករំលែកចំណេះដឹងទៅកាន់សិក្ខាកាម
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s5.kh1.co/fd/fd53f3afef5a9f4ed0de99024eafd868ba5599b8.jpg

ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ទទួលបានចំណាត់ថ្នាក់លេខ១លើចំនួននៃប្រតិបត្តិការជួញដូរប្រចាំខែមករា ក្នុងចំណោមក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទទាំងអស់នៅកម្ពុជា!

 ០៥-មីនា-២០២០ 
 ១០ព្រឹក · ៤ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T