មិនដែលឃើញទេ ឆ្មាចម្លែកបែបនេះ

//s5.kh1.co/3a/3a41a689290e3de5ba8c40fb3dc99f3f5d0dbf89.jpg
សង្គម

 ៣១-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ ឆ្មាល្បីឈ្មោះពីរក្បាល ដែលមានគណនី Instagram ផ្ទាល់ខ្លួនព្រមទាំងមានអ្នក Follow ជាង ៣០,០០០ នាក់ ត្រូវបានម្ចាស់របស់វាដាក់ឈ្មោះថា សារ៉ាជេនគីន បានថតបង្ហោះក្នុងបណ្ដាញសង្គមធ្វើឲ្យមហាជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារសម្បុរ និងពិសេសពណ៌ភ្នែកទាំងពីររបស់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឆ្មាទាំងពីរក្បាលខាងលើ ត្រូវបានគេស្គាល់ថាវាជាប្រភេទពូជឆ្មា  Sphynx ។ វាទាំងពីរមានលក្ខណៈពិសេសខុសដោយឡែកពីឆ្មាដទៃត្រង់គ្រាប់ភ្នែកទាំងសងខាងមានពណ៌ខុសគ្នា ដែលភ្នែកប្រភេទនេះគេហៅថា Heterochromia ហើយមនុស្សមួយចំនួនក៏មានភ្នែកចម្លែកបែបនេះដែរ តែកម្រឃើញណាស់។

គួរឲ្យដឹងផងដែរថា Sphynx កើតឡើងពីការបង្គាត់ពូជនៅកំឡុងទសវត្សទី ៦០ ដែលមានដំបូងនៅប្រទេសកាណាដា។ ឆ្មាប្រភេទនេះអាចមានទម្ងន់ចាប់ពី ៣ ទៅ ៦ គីឡូក្រាម ហើយវាមានអាយុជាមធ្យមពី ៨ ទៅ ១៤ ឆ្នាំ។ បើនិយាយពីតម្លៃរបស់វាវិញក៏មិនថោកដែរ អាចដល់ខ្ទង់ពាន់ដុល្លារ៕

សូមទស្សនារូបភាពក្រោម៖

https://s5.kh1.co/__image/w=634,h=634,q=100/8b/8b3e175296a2c57f2aa7b5e670e645be774a10e4.jpg
https://s5.kh1.co/__image/w=634,h=634,q=100/93/9317866bd54539a7b1f01c7c4c8166cec9170380.jpg
https://s5.kh1.co/__image/w=634,h=634,q=100/af/af3b859ab7e6269b9ad5f06240fc46497969dff3.jpg
https://s5.kh1.co/__image/w=634,h=497,q=100/56/56f1536939ac252b2842b798d18726cbd6992232.jpg
https://s5.kh1.co/__image/w=306,h=367,q=100/c5/c5604a8a318616a9aff9d2618a0a1355879ba450.jpg
https://s5.kh1.co/__image/w=634,h=838,q=100/f2/f2a98f83e714c874edc99d2d2975203450c22533.jpg
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T