Paul Scholes បារម្ភខ្លាចជួរមុខឆ្នើម២រូបចាកចេញ ប្រសិនបើ Man Utd នៅតែមិនអាចធ្វើរឿងមួយនេះ

//s5.kh1.co/29/29bf610f277952c98bd524ff51c5a99f03ac9193.jpg
កីទ្បា

 ៣១-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ វីរបុរសក្លិបបិសាចក្រហម Manchester United លោក Paul Scholes មានការព្រួយបារម្ភខ្លាច ខ្សែប្រយុទ្ធវ័យក្មេងកីឡាករ Marcus Rashford និង ខ្សែបម្រើឆ្នើម Paul Pogba ចាកចេញពីក្លិប ប្រសិនបើក្រុមរបស់លោក Ole បរាជ័យក្នុងការដណ្ដើមកៅអីទៅលេង Champions League រដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Marcus Rashford
  កីឡាករ Marcus Rashford
ខ្សែបម្រើ Paul Pogba
ខ្សែបម្រើ Paul Pogba

ក្រុមបិសាចក្រហម បច្ចុប្បន្នមានកៅអីលេងត្រឹមក្របខណ្ឌ Europa League ប៉ុណ្ណោះ បន្ទាប់ពីពួកគេបញ្ចប់ត្រឹមចំណាត់លេខ៦ក្នុងលីគ កាលពីរដូវកាលមុន។

ហើយកាលដែលមិនមានកៅអីលេងនៅក្របខណ្ឌ Champions League ជាក្ដីបារម្ភមួយសម្រាប់ខ្សែបម្រើជើងចាស់លោក Paul Scholes ដោយលោកមានការភ័យខ្លាចថាកីឡាករឆ្នើមៗអាចនឹងចាកចេញពីក្លិបដោយសារឿងនេះ។

លោក Scholes បាននិយាយប្រាប់កាសែត BT Sports ថា៖

លោក Paul Scholes
លោក Paul Scholes

"វានឹងប្រសើពេលដែលពួកគេទទួលបានកៅអីទៅលេង Champions League វិញ។ ពួកគេត្រូវតែធ្វើវាឲ្យបាន ព្រោះកីឡាករឆ្នើមដូចជាគាត់ (Rashford) និងមនុស្សដូច Pogba ពិតជាចង់លេង​ Champions League ដោយសារតែកម្រិតសមត្ថភាពដែលពួកគេមាន។ ប្រសិនបើ Man UTD មិនអាចធ្វើបាន នោះពួកគេអាចនឹងសម្លឹងទៅរកកន្លែងផ្សេង តែសង្ឃឹមថាវានឹងមិនកើតឡើងទៅចុះ ខ្ញុំមិនហ៊ានសូម្បីតែគិតពីរឿងនេះ។"

គួរឲ្យដឹងដែរថា លោក​ Ole ទើបតែដឹកនាំក្រុម​ Man UTD ទទួលជ័យជម្នះទៅលើក្រុម Burnley ២-០ កាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅ ហើយតាមរយៈលទ្ធផលនេះបានជួយឲ្យក្រុមបិសាចក្រហម ឡើងមកឈរចំណាត់ថ្នាក់លេខ៥ ជាបណ្ដោះអាសន្ន ដោយតាមពីក្រោយក្រុមលេខ៤​ Chelsea តែ៤ពិន្ទុប៉ុណ្ណោះ៕

ប្រភពexpress

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T