ភ្នំពេញ៖ បើទោះជា តារាសម្តែងចាស់វស្សា អ្នកនាង ចន ច័ន្ទលក្ខិណា មានកូនស្រីម្នាក់រួចទៅហើយក្តីនៅតែអាចរក្សាតំណែងជា តារាម្នាក់ដែលមានប្រជាប្រិយភាព សម្រាប់មហាជនបានយ៉ាងច្រើន រីឯសម្រស់វិញ នៅតែមានភាពស្រស់ស្អាត ក្មេងជាងវ័យដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ ចន ច័ន្ទលក្ខិណា ក៏បានត្រូវបានហ្វេនៗ សរសើរមិនដាច់ពីមាត់ពី ការតស៊ូខំប្រឹងចិញ្ចឹមកូនស្រីមួយរូប បានធំធាត់ចម្រើនវ័យ បានយ៉ាងល្អ តែម្នាក់ឯង ថែមទាំងរៀនពូកែទៀតផង។
យ៉ាងណាមិញ កាលពីប៉ុន្មានម៉ោងមុននេះ ស្រាប់តែ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារមួយអានហើយហួសចិត្ត មានអត្ថន័យថា៖
«គាត់ជាកូន ដែលមានឈាមជ័ររបស់ខ្ញុំតែម្នាក់ឯង គ្មានចំណែកឈាមណាមានចិត្តនិងបេះដូងភ្ញាក់រម្លឹក មកទទួលខុសត្រូវលើជីវិត និងអនាគតគាត់ទេ ដូច្នេះគាត់ជាឈាមរបស់ខ្ញុំតែម្នាក់គត់»។
ដោយឡែក ក្រោយពីឃើញបែបនេះភ្លាម អាចឲ្យហ្វេនៗទាយដឹងថា ចន ច័ន្ទលក្ខិណា កំពុងឆ្អែតចិត្តខ្លាំងណាស់ ទើបដាច់ចិត្តទម្លាយសារបែបនេះ៕




