តំបន់មួយចំនួនក្នុងប្រទេសអូស្ត្រាលីសុខចិត្តលុបចោលពិធីបាញ់កាំជ្រួចឆ្លងឆ្នាំ ដើម្បីទុកប្រាក់សម្រាប់បរិច្ចាគទៅកាន់ភ្នាក់ងារពន្លត់ភ្លើងឆេះព្រៃ

//s5.kh1.co/24/24d89b723fcd2c9c695559fdd1a52907e93e382b.jpg
សង្គម

 ៣១-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អូស្ត្រាលី៖ ពិធីបាញ់កាំជ្រួចដ៏ល្បីល្បាញមួយក្នុងឧស្យាន Parramatta នៃរដ្ឋ New South Wales ត្រូវបានលុបចោលដោយក្រុមប្រឹក្សា Parramatta កាលពីថ្ងៃចន្ទ ដោយសារអាកាសធាតុមានការកើនឡើងខ្ពស់ជាមួយអ័ព្ទនិងខ្យល់អាកាសដែលត្រូវបានបំពុល។ ក្រុមប្រឹក្សាដដែលបាននិយាយថាខ្លួននឹងបរិច្ចាគថវិកាចំនួន ១០,០០០ដុល្លារអូស្ត្រាលីដល់ភ្នាក់ងារពន្លត់អគ្គិភ័យក្នុងរដ្ឋ New South Wales។ ការពិតទៅ ថវិកាសម្រាប់បរិច្ចាគទាំងនោះគឺទុកប្រារព្ធពិធីបាញ់កាំជ្រួចក្នុងថ្ងៃឆ្លងឆ្នាំទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថវិកាដែលទុកសម្រាប់ពិធីកាំជ្រួញត្រូវបានយកទៅបរិច្ចាគដល់ភ្នាក់ងារពន្លត់អគ្គិភ័យ
ថវិកាដែលទុកសម្រាប់ពិធីកាំជ្រួញត្រូវបានយកទៅបរិច្ចាគដល់ភ្នាក់ងារពន្លត់អគ្គិភ័យ

ដោយសារបញ្ហាខាងលើទើបមានតំបន់ជាច្រើនក្រៅពី Parramatta ក៏ត្រូវផ្អាកការបាញ់កាំជ្រួចដើម្បីអបអរថ្ងៃឆ្លងឆ្នាំសកល២០១៩ឈានចូលឆ្នាំ២០២០ដែរ។ ប៉ុន្មានខែចុងក្រោយនេះ ភ្លើងឆេះព្រៃបានរាតត្បាតយ៉ាងខ្លាំងនៅក្នុងប្រទេសអូស្ត្រាលី ហើយរលកកម្ដៅ កម្លាំងខ្យល់ និងគ្រោះរាំងស្ងួតកំពុងបង្កឲ្យមានស្ថានភាពកាន់តែគ្រោះថ្នាក់ថែមមួយកម្រិតទៀត។ នៅក្នុងរដ្ឋ New South Wales មានភ្លើងឆេះព្រៃជាង១០០កន្លែង ហើយចំណែកអាកាសធាតុនៅឯទីក្រុងស៊ីដនីវិញមានការកើនឡើងពាក់កណ្ដាល៣០អង្សាសេ។

នៅក្នុងរដ្ឋ New South Wales មានភ្លើងឆេះព្រៃជាង១០០កន្លែង
នៅក្នុងរដ្ឋ New South Wales មានភ្លើងឆេះព្រៃជាង១០០កន្លែង

ដោយសារស្ថានភាពដ៏លំបាកទាំងនេះទើបធ្វើឲ្យតំបន់មួយចំនួនក្នុងរដ្ឋ New South Wales ត្រូវផ្អាកពិធីបាញ់កាំជ្រួចរួមទាំងទីក្រុងស៊ីដនីផងដែរ។ ប៉ុន្តែលោកស្រី Gladys Berejiklian ដែលជាមន្ត្រីគ្រប់គ្រងរដ្ឋ New South Wales បានមានប្រសាសន៍ថាស៊ីដនីគឺជាទីក្រុងដំបូងគេលើពិភពលោកដែលនឹងប្រារព្ធពិធីអបអរថ្ងៃចូលឆ្នាំថ្មីខាងមុខនេះ បើសិនជាវាមានសុវត្ថិភាពដល់ការបាញ់កាំជ្រួច យើងគួរតែប្រារព្ធពិធីនេះកុំឲ្យខានឲ្យសោះ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T