Liverpool ដាក់គោលដៅយកខ្សែការពារឆ្នើមម្នាក់ពីអេស្ប៉ាញ មកចាប់ដៃគូជាមួយ Van Dijk

//s5.kh1.co/3e/3e1a4be319e43e5e84a499af6ffc9cec7b3ec8d4.jpg
កីទ្បា

 ៣១-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍មកថា បានចាប់អារម្មណ៍ក្នុងការនាំយកខ្សែការពារកណ្ដាលម្នាក់ទៀត ដើម្បីមកចាប់ដៃគូជាមួយកីឡាករ Virgil van Dijk។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពពីក្នុងប្រទេសអេស្ប៉ាញ Liverpool បានសម្លឹងឃើញរនាំងការពារសំខាន់របស់ Sevilla កីឡាករ Diego Carlos ខណៈកីឡាកររូបនេះក៏ជាគោលដៅមួយរូបរបស់ Real Madrid ក្នុងការនាំយកទៅជំនួសតំណែងរបស់ Sergio Ramos ផងដែរ។

កីឡាករ Diego Carlos
កីឡាករ Diego Carlos

ខ្សែការពារសញ្ជាតិប្រេស៊ីល Diego Carlos បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្របខណ្ឌ La Liga តាមរយៈទម្រង់នៃការការពាររបស់គេ ក្រោយផ្លាស់ពីក្លិបបារាំង Nantes ក្នុងតម្លៃខ្លួន ១៣.៥លានផោន កាលពីទីផ្សារដោះដូរកីឡាកររដូវក្ដៅកន្លងទៅ។

កីឡាករវ័យ២៦ឆ្នាំរូបនេះហាក់មានភាគរយខ្ពស់ក្នុងការចាកចេញពី Sevilla ខណៈម្ចាស់ជើងឯក Champions League រដូវកាលមុនត្រៀមខ្លួនរួចរាល់ក្នុងការដាក់សំណើ ៦៥លានផោនដើម្បីនាំយករូបគេមកកាន់ទឹកដីអង់គ្លេស នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអេស្ប៉ាញ El Desmarque។​

កីឡាករ Diego Carlos
កីឡាករ Diego Carlos

គួរឲ្យដឹងដែរថា Diego Carlos តែងតែជាប់ជម្រើស ១១នាក់ដំបូងជានិច្ចក្នុងការប្រកួតរបស់ Sevilla ក្នុងក្របខណ្ឌ La Liga នៅរដូវកាលនេះ៕

ប្រភពAll-Football

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T