ក្រុមហ៊ុន Agile Naki Property & Agile A-Living ​ចុះហត្ថលេខា​ភាពជាដៃគូ ដើម្បីផ្តល់ជូននូវដំណោះស្រាយនៃការរស់នៅដ៏សម្បូរបែបក្នុងប្រទេសកម្ពុជា!

//s5.kh1.co/e2/e2e3416be05c5cb02e5bc0b85c31962f4bd758a9.jpg
សង្គម

 ៣១-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

រាជធានីភ្នំពេញ៖ កាលពីពេលកន្លងទៅថ្មីៗនេះ​ ក្រុមហ៊ុន Agile Naki Property បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងភាពជាដៃគូជាមួយ Agile A-Living ដែល​ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេលំដាប់ទី៧ ក្នុងប្រទេសចិន ដើម្បីផ្តល់ជូននូវឱកាស​វិនិយោគថ្មីៗជាមួយនឹងគុណភាពខ្ពស់នៅក្នុងតំបន់ដែលមានសក្តានុពលបឹងកេងកង ក៏ដូចជាផ្តល់ជូននូវជម្រើសនៃការរស់នៅដ៏​សម្បូរ​បែបជាមួយនឹងសេវាកម្មប្រកបដោយវិជ្ជាជីវៈ និងការយកចិត្តទុកដាក់ដល់អតិថិជននៅក្នុងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមហ៊ុន Agile Naki Property & Agile A-Living ​ចុះហត្ថលេខា​ភាពជាដៃគូ 

រយៈពេល ២២ ឆ្នាំមកហើយ ចាប់តាំងពី Agile A-Living បង្កើតឡើង។ Agile A-Living បានមើល​ឃើញពីការអភិវឌ្ឍ និងការផ្លាស់ប្តូរក្នុងការបង្កើតក្តីសុបិន្តសម្រាប់គ្រប់ក្រុមគ្រួសារ។ Agile A-Living ក៏មានការយល់ដឹងច្បាស់លាស់អំពីឥទ្ធិពល និងការផ្លាស់ប្តូរក្នុងការអភិវឌ្ឍសង្គមគ្រួសារ​ទាំងអស់ផងដែរ។

កញ្ញា Wu នាយកប្រតិបត្តិក្រុមហ៊ុន Agile A-Living មានប្រសាសន៍ថា៖

«ប្រជាជនត្រូវការអភិវឌ្ឍន៍​ពីធម្មតា ឆ្ពោះទៅកាន់គុណភាពជីវិតកាន់តែប្រសើរ។ Agile Group ក៏បានប្រឹងប្រែង រឹះគិតបង្កើត​គំនិតច្នៃប្រឌិតថ្មីៗដើម្បីការផ្លាស់ប្តូរទាំងអស់នោះ ចាប់តាំងពីឆ្នាំ១៩៩៧ មកម្ល៉េះ។ ជាមួយនឹងចក្ខុ​វិស័យ​ក្នុងការក្លាយជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ និងបែបផែននៃការរស់នៅដ៏ល្អឥតខ្ចោះ​លំដាប់​កំពូល យើងបានបង្កើតគម្រោង ដែលផ្តល់នូវរបៀបរស់នៅដ៏ប្រណីត ដែលផ្តល់​នូវស្តង់ដា​រស់នៅកម្រិតអន្តរជាតិ ក៏ដូចជាគ្រប់គ្រងគម្រោងផ្សេងៗជាង ៧០០គម្រោង»។

ក្រុមហ៊ុន Agile Naki Property & Agile A-Living ​ចុះហត្ថលេខា​ភាពជាដៃគូ 
ក្រុមហ៊ុន Agile Naki Property & Agile A-Living ​ចុះហត្ថលេខា​ភាពជាដៃគូ 
ក្រុមហ៊ុន Agile Naki Property & Agile A-Living ​ចុះហត្ថលេខា​ភាពជាដៃគូ 
ក្រុមហ៊ុន Agile Naki Property & Agile A-Living ​ចុះហត្ថលេខា​ភាពជាដៃគូ 

ក្នុងនោះផងដែរ ភាពជាដៃគូនេះ នឹងរួមបញ្ចូលគ្នានូវវប្បធម៌របស់ប្រទេសកម្ពុជា និងអន្ដរជាតិ ជាមួយនឹងតម្រូវការរបស់អតិថិជនក្នុងតំបន់ និងផ្តល់ជូនអតិថិជនទាំងអស់ នូវសេវាកម្ម​ដែលមានលក្ខណៈស្តង់ដារអន្តរជាតិ គ្រឿងបរិក្ខាទំនើប និងផ្តល់នូវសុខមាលភាពរបស់មាតាបិតា-ទារក សុខភាព មុខជំនួញ ការកម្សាន្ត និងសកម្មភាពផ្សេងៗជាច្រើនទៀត។

ក្រុមហ៊ុន Agile Naki Property & Agile A-Living ​ចុះហត្ថលេខា​ភាពជាដៃគូ 
ក្រុមហ៊ុន Agile Naki Property & Agile A-Living ​ចុះហត្ថលេខា​ភាពជាដៃគូ 

លោក Lee នាយកប្រតិបត្តិក្រុមហ៊ុន Agile Naki Property បានបញ្ជាក់ថា៖

«យើងចង់កសាងរបៀបនៃការរស់នៅដ៏ល្អប្រសើរ និងបង្កើតឲ្យមាននូវទំនាក់ទំនងដ៏រឹងមាំ រវាងការជឿទុកចិត្តគ្នា។ យើងអាចផ្តល់ឲ្យអតិថិជនទាំងអស់នូវឱកាសក្នុងការប្រាស្រ័យទាក់ទងគ្នារាប់អានគ្នាទៅវិញទៅមក និងទទួលបានតុល្យភាពរវាងគ្រួសារ និងអាជីពការងារ ធ្វើយ៉ាងណាឲ្យពួកគេទទួលបានគុណភាពជីវិត ដែលពោរពេញដោយផាសុកភាព និងភាពរីករាយ»។

លោក Lee បន្ថែមថា៖

«នៅថ្ងៃអនាគត Agile Group នឹងបន្តលើកកម្ពស់ដល់ការអភិវឌ្ឍ របៀបរស់នៅឲ្យកាន់តែប្រសើរ និងនាំមកនូវបទពិសោធន៍រស់នៅ និងសេវាកម្មដ៏ល្អឥតខ្ចោះសម្រាប់គ្រួសារទាំងអស់នៅក្នុងប្រទេសកម្ពុជា»។

ក្រុមហ៊ុន Agile Naki Property & Agile A-Living ​ចុះហត្ថលេខា​ភាពជាដៃគូ 
ក្រុមហ៊ុន Agile Naki Property & Agile A-Living ​ចុះហត្ថលេខា​ភាពជាដៃគូ 
ក្រុមហ៊ុន Agile Naki Property & Agile A-Living ​ចុះហត្ថលេខា​ភាពជាដៃគូ 
ក្រុមហ៊ុន Agile Naki Property & Agile A-Living ​ចុះហត្ថលេខា​ភាពជាដៃគូ 
ក្រុមហ៊ុន Agile Naki Property & Agile A-Living ​ចុះហត្ថលេខា​ភាពជាដៃគូ 
ក្រុមហ៊ុន Agile Naki Property & Agile A-Living ​ចុះហត្ថលេខា​ភាពជាដៃគូ 
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T