​NASA៖ ផ្កាយព្រះគ្រោះ៣ធំៗ កំពុងបោះពួយមកជិតផែនដីនៅយប់នេះ

//s5.kh1.co/f2/f2dca26918ce734070bfdda4289004e5140d2478.jpg
សង្គម

 ៣១-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ អង្គការណាសាបានប្រកាសថា ផ្កាយព្រះគ្រោះ៣ ​ទាំងទំហំប៉ុនរូបសំណាកសេរីភាព (statue of liberty) ​នឹងហោះមកជិត​ផែនដីនៅល្ងាចនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងចំណោមផ្កាយព្រះគ្រោះទាំង៣ ដែលបោះពួយមកជិតគន្លងផែនដីយើងនៅយប់នេះ គឺមានទំហំតូចបំផុត​១៦ម៉ែត្រ ហើយធំបំផុតនឹងមានអង្កត់ផ្ចិតដល់ទៅ ៧៦ម៉ែត្រ។

ផ្កាយព្រះគ្រោះធំបំផុតក្នុងចំណោម៣ ​នឹងធ្វើដំណើរ​មកជិតផែនដីនៅចម្ងាយ ១លានម៉ាយ​ នៅម៉ោង ៥.៣៩ ល្ងាច។

ផ្កាយព្រះគ្រោះដែលមាន​ទំហំ១៦ម៉ែត្រ នឹង​ធ្វើដំណើរ​មកជិតផែនដី​នៅចម្ងាយ ៤១៥,០០០ម៉ាយ​ នៅម៉ោង ៦.៣៩ ល្ងាច។

ផ្កាយព្រះគ្រោះទី ៣ ដែលមាន​ទំហំ៦៨ ​ម៉ែត្រ នឹងធ្វើដំណើរ​មកជិតផែនដីនៅចម្ងាយ ២,៥ លានម៉ាយ​ នៅម៉ោង ៧ និង ៥៩ នាទីល្ងាច ដែលស្មើនឹង ១១.៤២២ ដងចម្ងាយរវាងផែនដីនិងព្រះច័ន្ទ។

ប្រទះឃើញផ្កាយព្រះគ្រោះជាច្រើនទៀតបោះពួយមកជិតផែនដី
ប្រទះឃើញផ្កាយព្រះគ្រោះជាច្រើនទៀតបោះពួយមកជិតផែនដី

តារាវិទូមកពីអង្គការណាសា បានធ្វើការតាមដាន​វត្ថុដែលធ្វើដំណើរមកជិតផែនដីរួមទាំងគន្លងរបស់វា ដើម្បីព្យាករណ៍ពីការប៉ះទង្គិចដែលអាចកើតមាន។

អង្គការណាសាបានប្រទះឃើញផ្កាយព្រះគ្រោះជាច្រើនទៀត ដោយសារតែវា​នឹង "​បោះពួយមកជិតផែនដី" នៅប៉ុន្មានថ្ងៃខាងមុខនេះ។

យោងតាមកា​រសិក្សាបានឱ្យដឹងថា ផ្កាយព្រះគ្រោះធំជាងគេបំផុតដែលមានទំហំដល់ទៅ ​១៣៤ម៉ែត្រ គឺនឹង​ធ្វើដំណើរមករកផែនដីថ្ងៃទី ២ ខែមករា ក្នុងចម្ងាយ ៧.៣ ដងពីផែនដីទៅព្រះច័ន្ទ។

ប៉ុន្តែមនុស្សជាតិអាចដកដង្ហើមបានធូរស្បើយ ខណៈដែលតារាវិទូបានធានាថាគ្មានផ្កាយព្រះគ្រោះណាមួយ​អាចនឹងវាយប្រហារផែនដីបានឡើយ ដោយសារតែទីតាំងរបស់វាស្ថិតនៅចំងាយឆ្ងាយពីភពផែនដីរបស់យើង៕

រណាសា បានធ្វើការតាមដាន​វត្ថុដែលធ្វើដំណើរមកជិតផែន ដើម្បីចៀសវាងការប៉ះទង្គិច

Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១៣ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T