ឲ្យហេតុហើយ! បែកធ្លាយខ្សែការពារក្រុម Man UTD ១រូបពាក់អាវ PSG ដើរលេងនៅប្រទេសអាហ្សង់ទីន

//s5.kh1.co/16/16c7eb9aeb9d359637d338ddd7a8c1c312369f3c.png
កីទ្បា

 ៣១-ធ្នូ-២០១៩ ១១ព្រឹក · ៤ ឆ្នាំមុន

អាហ្សង់ទីន៖ ខ្សែការពារកណ្ដាលរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Marcos Rojo បានបែកធ្លាយរូបភាពប៉ុន្មានសន្លឹកដែលរូបគេពាក់អាវក្នុងដីរបស់ក្រុម Paris Saint-Germain ធ្វើដំណើរកំសាន្តនៅប្រទេសអាហ្សង់ទីន ដែលរូបភាពនេះក៏បានធ្វើឲ្យអ្នកគាំទ្រក្រុម Man Utd មួយចំនួនមានការភ្ញាក់ផ្អើលផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈរបាយការណ៍បានឲ្យដឹងថា ​Rojo បានធ្វើដំណើរទៅកាន់ក្លិបកំណើតរបស់ខ្លួនឈ្មោះ Estudiantes នៅប្រទេសអាហ្សង់ទីន ដែលក្លិបមួយនេះជាចំណែកមួយសំខាន់ក្នុងការបណ្ដុះបណ្ដាលរូបគេឲ្យក្លាយជាកីឡាករដ៏មានសម្ថភាពមួយរូប មុនឈានជើងចូលប្រឡូកក្នុងតំបន់អឺរ៉ុប ហើយអ្វីដែលជាចម្ងល់របស់អ្នកគាំទ្រក្រុមបិសាចក្រហមភាគច្រើននោះគឺ ហេតុអ្វីរូបគេមិនពាក់អាវ​ Man UTD កំឡុងពេលធ្វើដំណើរកំសាន្ត បែជាពាក់អាវក្រុមផ្សេងទៅវិញ?

យ៉ាងណាមិញ Rojo ហាក់មិនស្ថិតក្នុងគម្រោងរបស់លោក Ole Gunnar Solkjaer នោះទេ ដោយរដូវកាលនេះរូបគេមានឱកាសបានចូលលេងត្រឹមតែ៩ប្រកួតប៉ុណ្ណោះ។ ទន្ទឹមនឹងនេះកាសែត Manchester Evening News របស់ប្រទេសអង់គ្លេសបានបញ្ជាក់ថា រូបគេក៏មានភាគរយខ្ពស់ក្នុងការចាកចេញពីក្លិបនៅទីផ្សារដោះដូរខែមករាខាងមុខផងដែរ។

  កីឡាករ Marcos Rojo
  កីឡាករ Marcos Rojo

គួរឲ្យដឹងដែរថា ក្រោយចំណាយពេល៥ឆ្នាំជាមួយនឹង Man UTD ខ្សែការពារវ័យ២៩ឆ្នាំរូបនេះ បានបង្ហាញខ្លួនសរុបបានចំនួន១២២ប្រកួត រកគ្រាប់បាល់បាន២គ្រាប់និង Assist បាន៤ដង៕

ប្រភពcaughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T