ពទ្ធោ! ដំរីចុះប្រេងមួយក្បាល បានជាន់អ្នកមើលថែសួនសត្វម្នាក់បណ្ដាលឲ្យស្លាប់នៅមុខភ្ញៀវទេសចរយ៉ាងរន្ធត់ (មានវីដេអូ)

//s5.kh1.co/eb/eb97331bbcef1312f44788fed08abb02aeffcde0.jpg
សង្គម

 ៣១-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

WARNING: The following content contains images that some viewers may find upsetting

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចិន៖ ហេតុការណ៍គួរឲ្យរន្ធត់មួយបានកើតឡើងនៅក្នុងសួនសត្វប្រទេសចិន ខណៈពេលកំពុងមានភ្ញៀវទេសចរជាច្រើនចូលមកទស្សនាការសម្ដែងរបស់សត្វដំរី។

យោងតាមវីដេអូឃ្លីបខ្លីមួយបង្ហោះលើបណ្តាញសង្គមចិន Weibo ថតជាប់សកម្មភាពអ្នកមើលថែសួនសត្វម្នាក់ត្រូវដំរីចុះប្រេងមួយក្បាលជាន់ពីលើ ព្រមទាំងអូសបុរសរងគ្រោះផ្ទប់នឹងដី មើលទៅគួរឲ្យអាណិតអាសូរណាស់។

គួរបញ្ជាក់ថា នៅមុនពេលកើតហេតុគេឃើញមានមនុស្ស ៣នាក់កំពុងនាំដំរីប្រហែល ៣ក្បាលសម្ដែងសៀក ដើម្បីឲ្យភ្ញៀវទេសចរទស្សនាកម្សាន្ដ ក៏ស្រាប់តែមានហេតុការណ៍នេះកើតឡើងតែម្ដង។

គួរឲ្យដឹងផងដែរថា ដំរីចុះប្រេងខាងលើមានឈ្មោះថា អាយអេ អាយុប្រហែល ៥៧ឆ្នាំ ហើយបានមករស់នៅសួនសត្វ អេកូឡូស៊ីឆាងសា នេះប្រហែល ១០ ឆ្នាំហើយ។ នេះបើតាមការសនិ្នដ្ឋាន កត្តាដែលជំរុញឲ្យដំរីខាងលើធ្វើសកម្មភាពបែបនេះ ក៏ដោយសារកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូន ​​​​របស់វាឡើងខ្ពស់ខ្លាំងពេក៕

ដើម្បីឲ្យជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

សកម្មភាពដំរីកំពុងជាន់លើ បុរសដែលជាអ្នកមើលថែសួនសត្វ
សកម្មភាពដំរីកំពុងជាន់លើ បុរសដែលជាអ្នកមើលថែសួនសត្វ
ដំរី
ដំរី
ដំរី
ដំរី
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T