មិនសរសើរមិនបាន! Ronaldo លេងត្រេះបាល់ជាមួយក្មេងពិការជើងទាំងសងខាង ពិតជាគួរឲ្យគោរព (មានវីដេអូ)

//s5.kh1.co/43/43e699e8eea49679afc38d28d80f4094a219f7d2.jpg
កីទ្បា

 ៣១-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ឌូបៃ៖ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo គឺជាកីឡាករមួយរូបដែលមានឈ្មោះបោះសំឡេងខ្លាំង និងតែងតែចូលរួមការប្រកួតធំៗលំដាប់ពិភពលោកទាំងជាមួយក្លិប និងក្រុមជម្រើសជាតិព័រទុយហ្គាល់របស់គេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ វីដេអូមួយបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីពេលថ្មីកន្លងទៅ Ronaldo បានមកលេងត្រេះបាល់ជាមួយនិងក្មេងពិការជើងម្នាក់។ ក្មេងម្នាក់នោះមានឈ្មោះថា Ali Turganbekov ជនជាតិកាហ្សាក់ស្ថាន។ ក្មេងប្រុសម្នាក់នេះកើតមកដោយមិនមានជើងទាំងសងខាង ប៉ុន្តែគេជាក្មេងម្នាក់ដែលស្រឡាញ់បាល់ទាត់ខ្លាំង។

រូបភាពពីក្នុងវីដេអូ
រូបភាពពីក្នុងវីដេអូ

នៅក្នុងវីដេអូរយៈពេលប្រមាណជា១នាទីជាង ខ្សែប្រយុទ្ធជួរមុខរបស់ Juventus បានយកជើងត្រេះបាល់ ខណៈក្មេងប្រុស Ali បានប្រើក្បាលដើម្បីត្រេះបាល់លេងជាមួយនិង Idol របស់ខ្លួនអមដោយអារម្មណ៍រំភើប។ ក្រោយលេងចប់ Ali ក៏បានទៅឱប និងសុំថតរូបជាមួយ Ronaldo ខណៈកីឡាកររហស្សនាម CR7 ក៏បានបង្ហាញអារម្មណ៍ស្រឡាញ់ទៅលើក្មេងប្រុសម្នាក់នេះដូចគ្នា៕

រូបភាពពីក្នុងវីដេអូ
រូបភាពពីក្នុងវីដេអូ
ចង់ឃើញថា Ronaldo ត្រេះបាល់ជាមួយក្មេងប្រុស Ali យ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T