តើអាចទៅរួចទេ? បើសិនជាមនុស្សជាតិចង់បង្កើតម៉ាស៊ីនដែលអាចរំកិលប្រព័ន្ធព្រះអាទិត្យទាំងមូល?

//s5.kh1.co/b7/b7bc6185403b743231dcd3cc04feac1fc099046e.png
បច្ចេកវិទ្យា

 ៣១-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

បរទេស៖ អ្នកស្រាវជ្រាវទូទាំងសកលលោកកំពុងធ្វើការយ៉ាងសកម្មដើម្បីរកវិធីកំទេចឬបំបែកផ្កាយព្រះគ្រោះជាបំណែកតូចៗ មុនពេលវាហោះមកបុកផែនដីរបស់យើង។ ប៉ុន្តែបើសិនជាអ្នកវិទ្យាសាស្ត្ររកឃើញថាផែនដីរបស់យើងនឹងទទួលរងគ្រោះពីអាចម៍ផ្កាយទាំងសំបុកឬក៏បាតុភូតក្នុងចក្កវាឡដូចជាការផ្ទុះសូពែណូវ៉ាដែលអាចកំទេចផែនដីរបស់យើង តើមនុស្សជាតិទាំងមូលត្រូវធ្វើយ៉ាងណា? បើសិនជាមានរឿងនេះកើតឡើងមែន ពួកយើងមិនអាចរកវិធីដើម្បីបញ្ឈប់ហេតុការណ៍ទាំងនោះបានទេ ប៉ុន្តែយើងអាចមានវិធីគេចចេញពីវិនាសកម្មទាំងនោះ។ ឥឡូវនេះក្រុមអ្នកវិស្វករអវកាសកំពុងច្នៃម៉ាស៊ីនមួយដែលអាចរំកិលប្រព័ន្ធព្រះអាទិត្យយើងទាំងមូលទៅកាន់ផ្នែកមួយទៀតនៃកាឡាក់ស៊ីមីលគីវ៉េ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកវិទ្យាសាស្ត្រកំពុងសិក្សាពីម៉ាស៊ីនដែលអាចរំកិលប្រព័ន្ធព្រះអាទិត្យទាំងមូលបាន
អ្នកវិទ្យាសាស្ត្រកំពុងសិក្សាពីម៉ាស៊ីនដែលអាចរំកិលប្រព័ន្ធព្រះអាទិត្យទាំងមូលបាន

លោក Matthew Caplan មកពីសាកវិទ្យាល័យរដ្ឋ Illinois នៃសហរដ្ឋអាមេរិកបានបង្កើតទ្រឹស្ដីម៉ាស៊ីនមួយនេះឡើង ដែលឃើញមានការបកស្រាយពីវានៅលើគណនីយូធូប Kurzgesagt ផងដែរ។ លោក Caplan បានសរសេរនិងពណ៌នាពីម៉ាស៊ីនមួយនេះនិងបោះពុម្ពផ្សាយនៅលើទិនានុប្បវត្តិដែលមានចំណងជើងថា Acta Astronautica។ ឧបករណ៍មួយនេះគឺដំណើរការដូចគ្រាប់រ៉ុក្កែតដែរ ប៉ុន្តែវាត្រូវហោះនៅក្បែរព្រះអាទិត្យ។ បន្ទាប់មកវានឹងប្រើឌីសុនស្វែរដើម្បីប្រមូលម៉ាស់ពីព្រះអាទិត្យ ហើយបំបែកវាទៅជាអ៊ីដ្រូសែននិងអេលីយ៉ូម។ ម៉ាស៊ីននេះនឹងដុតអេលីយ៉ូមនៅក្នុងរ៉េអាក់ទ័រឲ្យរលាយដើម្បីបង្កើតកម្លាំងរុញពីក្រោយ​ ហើយវានឹងប្រែក្លាយម៉ាស៊ីនមួយនេះឲ្យទៅជានាវាសណ្ដោងដែលអាចរុញព្រះអាទិត្យពីទីតាំងមួយទៅកាន់ទីតាំងថ្មីមួយទៀតក្នុងល្បឿនប្រហែល៥០ឆ្នាំពន្លឺក្នុងមួយលានឆ្នាំ។

 ម៉ាស៊ីននេះនឹងដុតអេលីយ៉ូមនៅក្នុងរ៉េអាក់ទ័រឲ្យរលាយដើម្បីបង្កើតកម្លាំងរុញពីក្រោយ​ 
 ម៉ាស៊ីននេះនឹងដុតអេលីយ៉ូមនៅក្នុងរ៉េអាក់ទ័រឲ្យរលាយដើម្បីបង្កើតកម្លាំងរុញពីក្រោយ​ 

វាមានន័យថាម៉ាស៊ីន Caplan អាចមានល្បឿនលឿនគួរសមដែលអាចរំកិលព្រះអាទិត្យនិងបញ្ចៀសប្រព័ន្ធព្រះអាទិត្យទាំងមូលពីគ្រោះថ្នាក់។ ដោយសារតែទំនាញ នៅពេលព្រះអាទិត្យរំកិល អង្គផ្សេងៗដូចជាភពនិងព្រះចន្ទនឹងធ្វើដំណើរទៅតាមព្រះអាទិត្យដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T