មកដល់ Everton មិនទាន់ក្ដៅសាច់ផង Ancelotti ដាក់រ៉ាដា តាមប្រមាញ់ជួរមុខម្នាក់នេះពី Real Madrid

//s5.kh1.co/e3/e3e99e1ba384eed1de661d09dea7b1a03d9095e5.jpg
កីទ្បា

 ៣១-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖​ Everton បានសម្លឹងឃើញក្នុងការនាំយកខ្សែបម្រើប្រយុទ្ធរបស់ Real Madrid កីឡាករ James Rodriguez នៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខ​នេះ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអេស្ប៉ាញ El Desmarque។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 កីឡាករ James Rodriguez
 កីឡាករ James Rodriguez

អ្នកចាត់ការទូទៅថ្មីរបស់ Everton លោក Carlo Ancelotti មានលុយគ្រប់គ្រាន់ក្នុងការចំណាយដើម្បីនាំចូលកីឡាករថ្មីៗមកពង្រឹងក្រុម ដែលនេះជាអ្វីដែលបានឯកភាពគ្នាជាមួយថ្នាក់ដឹកនាំក្លិប មុនពេលលោកសម្រេចចិត្តចូលខ្លួនមកដឹកនាំ។

លោក Carlo Ancelotti
លោក Carlo Ancelotti

អ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីរូបនេះបានចាប់អារម្មណ៍ក្នុងការនាំយក James Rodriguez មកធ្វើការជាមួយខ្លួនម្ដងទៀត តាំងពីលោកនៅដឹកនាំ Napoli កំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅមកម្ល៉េះ។

El Desmarque បានឲ្យដឹងថា មិនមែនតែ Everton នោះទេដែលចាប់អារម្មណ៍មកលើខ្សែប្រយុទ្ធជម្រើសជាតិកូឡុំប៊ី James នៅមាន Arsenal, Inter Milan, Roma និង Marseille ខណៈតម្លៃខ្លួនរបស់គេវិញគឺប្រមាណជា ៤៣លានផោន។​

James ចូលលេងឲ្យ Real Madrid បានត្រឹមតែ៩ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ ខណៈលោក Zinedine Zidane គ្រោងនឹងបញ្ចេញអតីតកីឡាករជំនាញជើងឆ្វេងរូបនេះចេញនៅទីផ្សារខែមករាខាងមុខ។

 កីឡាករ James Rodriguez
 កីឡាករ James Rodriguez

គួរឲ្យដឹងដែរថា James ធ្លាប់ធ្វើការជាមួយលោក Ancelotti ពីរលើករួចមកហើយគឺនៅ Real Madrid និង Bayern Munich។ យើងនឹងរង់ចាំមើលទាំងអស់គ្នាថាតើលោក Carlo Ancelotti អាចនាំយកម្ចាស់ស្បែកជើងមាស World Cup ឆ្នាំ២០១៤ មកធ្វើការជាមួយខ្លួនជាលើកទី៣នៅ Everton បានដែរឬទេ?

លោក Carlo Ancelotti និងកីឡាករ James Rodriguez
លោក Carlo Ancelotti និងកីឡាករ James Rodriguez

ប្រភពDailyMail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T