ក្ដៅៗ! កីឡាករឆ្នើមរូបនេះ បានយល់ព្រមបន្តកុងត្រាថ្មីជាមួយ Real Madrid

//s5.kh1.co/43/435c6adecc129bd62c975e74677ffbc57111afb2.jpg
កីទ្បា

 ៣១-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ យោងតាមកាសែត Marca របស់ប្រទេសអេស្ប៉ាញបានឲ្យដឹងថា​ ខ្សែប្រយុទ្ធសញ្ជាតិបារាំងកីឡាករ Karim Benzema បានយល់ព្រមបន្តកុងត្រាថ្មីជាមួយ​ Real Madrid ខណៈការប្រកាសជាផ្លូវការនឹងធ្វើឡើងនៅរដូវក្ដៅឆ្នាំក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Karim Benzema
  កីឡាករ Karim Benzema

កាលពី២ឆ្នាំមុន Benzema បានបន្តកុងត្រាជាមួយ Real Madrid ម្ដងរួចទៅហើយ ដោយកិច្ចសន្យាបច្ចុប្បន្ននឹងផុតកំណត់នារដូវក្ដៅឆ្នាំ២០២១ ខាងមុខ។

ប្រភពដដែលបានបន្ថែមទៀតថា កុងត្រាថ្មីរបស់ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះនឹងបន្តយ៉ាងហោចណាស់១២ខែទៀត តែ Real Madrid មានគំនិតចង់បន្ថែមរហូតដល់ឆ្នាំ២០២៣តែម្ដង។

  កីឡាករ Karim Benzema
  កីឡាករ Karim Benzema

គួរឲ្យដឹងដែរថា Benzema នៅតែដើរតួរសំខាន់ក្នុងតំបន់ប្រយុទ្ធរបស់លោក​ Zidane រដូវកាលនេះ ក្រោយខ្សែប្រយុទ្ធចំណូលថ្មីតម្លៃ៦០លានអឺរ៉ូកីឡាករ Luka Jovic បង្ហាញទម្រង់លេងមិនបានល្អ ហើយបើតាមរបាយការណ៍បានឲ្យដឹងថា​ Jovic ត្រូវបានក្លិបនៅ Premier League ចាប់អារម្មណ៍ចង់បាននៅទីផ្សារដោះដូរខែមករាខាងមុខ ក្នុងលក្ខខណ្ឌខ្ចីជើង៕

កីឡាករ Luka Jovic
កីឡាករ Luka Jovic

ប្រភពfootball-espana

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T