ពុទ្ធោ! ចោលសំរាមក្នុងផ្ទះឡើងគរដូចភ្នំ ទ្រាំរស់នៅរហូតដល់ធ្លាក់ខ្លួនឈឺ

//s5.kh1.co/cc/cc3fdb0873a731b1f707b25ea1a03efeb73a8c26.jpg
សង្គម

 ៣១-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

សហរដ្ឋអាមេរិក៖ នាង Tamara Bender វ័យ៣៧ឆ្នាំ មានអាជីពជាអ្នកបោសសម្អាតតាមផ្ទះអស់រយៈពេល១៧ឆ្នាំមកហើយ បានចែករំលែករឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែលនាងបានជួបប្រទះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗកន្លងទៅនេះ នាង Tamara និងប្ដីរួមទាំងកូនប្រុសបានទៅបោសសម្អាតផ្ទះរបស់អតិថិជនម្នាក់ ដែលធ្លាក់ខ្លួនឈឺរហូតដល់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។ នៅពេលដែលពួកគេចុះទៅដល់ទីតាំងផ្ទាល់ អ្វីដែលនឹកស្មានមិនដល់នោះគឺ ផ្ទះពោរពេញទៅដោយឆ្មាជាង៦០ក្បាលនិងគំនរសំរាមពាសពេញតែម្ដង។ លើសពីនេះទៅទៀត មានសាកសពឆ្មាចំនួន១៩ក្បាលដែលកប់ចោលក្នុងគំនរសំរាមទៀតផង។

នាង Tamara បាននិយាយថា៖

«ខ្ញុំមិនធ្លាប់ឃើញសភាពផ្ទះនរណាម្នាក់កខ្វក់បែបនេះទេ វាអាចប៉ះពាល់ដល់សុខភាពខ្លាំងណាស់។ ចំពោះការចោលសំរាមក្នុងផ្ទះបែបនេះ អាចមកពីពួកគេមានបញ្ហាក្នុងជីវិត រហូតដល់មានជំងឺបាក់ទឹកចិត្ត។»

យ៉ាងណាមិញ នាង Tamara និងប្ដីរួមទាំងកូនប្រុសបានបោសសម្អាតផ្ទះឲ្យស្អាតឡើងវិញរួចរាល់ហើយ ថែមទាំងបានយកឆ្មាពណ៌សមួយក្បាលទៅចិញ្ចឹមផងដែរ។​ ចំណែកឆ្មាដែលនៅសេសសល់ទាំងអស់ត្រូវបានបញ្ជូនឲ្យទៅរស់នៅមណ្ឌលសង្គ្រោះសត្វក្នុងតំបន់៕

សូមទស្សនារូបភាពខាងក្រោម៖

នាង Tamara និងប្ដីរួមទាំងកូនប្រុស
នាង Tamara និងប្ដីរួមទាំងកូនប្រុស
ឆ្មាពណ៌សដែលនាង Tamara យកចិញ្ចឹម
ឆ្មាពណ៌សដែលនាង Tamara យកចិញ្ចឹម
សភាពក្នុងផ្ទះ
សភាពក្នុងផ្ទះ
សភាពក្នុងផ្ទះ
សភាពក្នុងផ្ទះ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T