ស្អែកចូលឆ្នាំ២០២០ គេនាំគ្នាដូរស្ទីលប្លែកៗ ដេននី ក្វាន់ ដូរដែរ តែដូរច្រមុះថ្មី ឡើងកប់

//s5.kh1.co/60/60cb5fb9b39afde68e56b627053a516808ff1158.jpg
តារា & កម្សាន្ដ

 ៣១-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ បើទោះបីជា ដេននី ក្វាន់ លែងប្រឡូកសិល្បៈឲ្យដិតដល់ដូចកាលពីមុនក៏ដោយ ក៏រូបនាង នៅតែទទួលបានប្រជាប្រិយភាពដដែល ជាមួយនឹងភាពស៊ិចស៊ី ស៊ីអារម្មណ៍ បញ្ចេញដើមទ្រូងដ៏សែនទ្រលុកទ្រលន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ តារាស្រីរូបនេះ ក៏បានប្តូរស្ទីលថ្មី ជាមួយនឹងការកែប្រែខ្ទង់ច្រមុះថ្មី របស់នាង សម្រាប់ទទួលឆ្នាំថ្មី ឆ្នាំ២០២០ ដោយនាង បានយកស្ទីលដូចបរទេស បែបមូលចុងៗ មិនដូចកាលពីមុន គឺស្រួច ដល់ចុងនោះទេ។

ថ្វីបើមើលទៅ មិនសូវលេចធ្លោដូចមុនក៏ដោយ ក៏ដេននី ក្វាន់ នៅតែមើលទៅស្រស់ស្អាត តាមបែបផែនទម្រង់មុខរបស់នាង ហើយនេះមិនមែនលើកទីមួយផងដែរ ដែលបានដូរខ្ទង់ច្រមុះ គឺច្រើនដងណាស់ទៅហើយ ទម្រាំនាង ពេញចិត្ត នូវខ្ទង់ច្រមុះបែបនេះ។

គួរបញ្ជាក់ផងដែរថា ដេននី ក្វាន់ ធ្លាប់ទម្លាយថា តាំងពីក្បាល ដល់ចុងជើង គឺនាងកែទាំងអស់ ព្រោះនាង ចង់ស្រស់ស្អាតខ្លាំង ដូចជាមនុស្សស្រីដទៃ ហើយនាងក៏មិនខ្លាចក្នុងការសារភាព ថាមុខនាង កែខៃរហូតមកទល់ពេលនេះទេ។ ជាពិសេស នាងក៏មានគម្រោង កែសម្ផស្សបន្ថែម ក្រោយដូរខ្ទង់ច្រមុះ បែបបរទេសហើយ៕

ខ្ទង់ច្រមុះចាស់របស់នាង បែបស្រួចចុង
ខ្ទង់ច្រមុះចាស់របស់នាង បែបស្រួចចុង
ខ្ទង់ច្រមុះចាស់របស់នាង បែបស្រួចចុង
ខ្ទង់ច្រមុះចាស់របស់នាង បែបស្រួចចុង
ខ្ទង់ច្រមុះថ្មីរបស់នាង បែបមូលៗចុង
ខ្ទង់ច្រមុះថ្មីរបស់នាង បែបមូលៗចុង
ខ្ទង់ច្រមុះថ្មីរបស់នាង បែបមូលៗចុង
ខ្ទង់ច្រមុះថ្មីរបស់នាង បែបមូលៗចុង
ខ្ទង់ច្រមុះថ្មីរបស់នាង បែបមូលៗចុង
ខ្ទង់ច្រមុះថ្មីរបស់នាង បែបមូលៗចុង
ដេននី ក្វាន់
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T