យើងកំពុងស្វែងរក និងរង់ចាំលោកអ្នក នេះជាឱកាសចុងក្រោយសម្រាប់ការចុះឈ្មោះក្នុងកម្មវិធី «CAMBODIAN NET IDOL BY YES 018»!

//s5.kh1.co/47/4766ecfbd52695b92df980ca762653a151b3e837.jpg
សង្គម

 ៣១-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖  ជាមួយនឹងរង្វាន់ដែលមានតម្លៃរហូតទៅដល់ 3,5000 ដុល្លារនេះ គ្មានអ្វីដែលគួរឲ្យយើងគ្រប់គ្នាឆ្ងល់ថា ហេតុអ្វីបានជាយើងប្រកាសស្វែងរកបេក្ខភាព ក្នុងកម្មវិធីដំបូងគេបង្អស់ គឺ Cambodian Net Idol ដោយ​ Yes 018​ តាមរយៈអ៊ីនធឺណែតនោះទេ។ គោលបំណងចម្បង គឺដើម្បីពង្រីកវិស័យមួយនេះ ឲ្យបានទំលំទូលាយបន្ថែមទៀត ហើយមិនត្រឹមតែប៉ណ្ណោះ គឺធ្វើឲ្យ Net Idols ឈានទៅដល់តម្រូវការទីផ្សារនាពេលបច្ចុប្បន្ននេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរក្រុមហ៊ុន Cake Experiential Cambodia និងក្រុមហ៊ុន​ Yes 018 បានសហការគ្នាជាដៃគូ ដើម្បីផ្តល់នូវទម្រង់ប្រើប្រាស់មួយ ដើម្បីជួយអភិវឌ្ឍន៍អ្នកដែលមានទេពកោសល្យ នៅក្នុងប្រទេសកម្ពុជា។ ហើយនេះ គឺជាការជូនដំណឹងអំពីការពន្យារពេល សម្រាប់ការចុះឈ្មោះចូលរួមនៃកម្មវិធី ដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ ។ ហើយការបង្ហាញនូវសម្ថតភាពរបស់បេក្ខជននីមួយៗក៏កំពុងទន្ទឹងរង់ចាំ ឱកាសដើម្បីក្លាយជាម្ចាស់ជ័យលាភីបន្ទាប់នៃកម្មវិធី Cambodia’s Net Idol

  កម្មវិធី Cambodian Net Idol   
  កម្មវិធី Cambodian Net Idol   

ជាមួយនឹងវគ្គទី១ ពួកយើងបានគ្រោងទុកសម្រាប់ការចាក់ផ្សាយ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។ លោក Andy Ong នាយកប្រតិបត្តិនៃក្រុមហ៊ុន Cake Experiential Cambodia មានប្រសាសន៍ថា៖

«ចាប់តាំងពីការចាប់ផ្តើមដ៏ជោគជ័យ យើងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានការចូលរួម ព្រមទាំងទទួលបានភាពជាវិជ្ជមានជាច្រើន នៃកម្មវិធី Cambodian Net Idol នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ដោយប្រកាន់ខ្ជាប់នូវចំនុចនេះ ហើយគោលដៅរបស់យើង គឺដើម្បីបង្កើតទម្រង់ប្រើប្រាស់មួយសសម្រាប់ Net Idols ដែលត្រូវបានជួយអភិវឌ្ឍន៍ និងបណ្តុះបណ្តាលជាមួយយើង  ។ យើងសូមប្រកាសជាផ្លូវការ នូវការពន្យារពេលនៃកាចុះឈ្មោះការប្រកួតកម្មវិធីនេះ គឺក្នុងគោលបំណងផ្តល់ឱកាសដល់អ្នកមានសមត្ថភាព ក្នុងការក្លាយជា  Cambodia’s Net Idol បន្ទាប់។» 

កម្មវិធីផ្សាយលើកដំបូង នឹងធ្វើឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ផេក Yes 018​  ហើយកម្មវិធី Net Idol និងបង្ហាញជូន  Influncers ទាំអស់១២រូប ក្នុងការប្រកួតប្រជែងគ្នា ដើម្បីឈ្នះប្រាក់់រង្វាន់ កិច្ចសន្យា និងរង្វាន់ជាច្រើនក្នុងវគ្គនីមួយៗប្រចាំសប្តាហ៍។ ពួកយើងសង្ឃឹមថា អ្នកទាំងអស់គ្នានឹងដាក់ពាក្យចូលរួមកម្មវិធីនេះ ឲ្យបានមុនថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។

ទាំងនេះគឺជាវិធី ដែលធ្វើឲ្យឈ្នោះរបស់លោកអ្នក មានភាពល្បីល្បាញក្នុងការក្លាយជាបេក្ខភាពម្នាក់ ក្នុងចំណោមបេក្ខភាពទាំង១០រូបចុងក្រោយ នៃកម្មវិធី Cambodai Net Idol៖

១. Tag @CambodianNetIdol និង @Yes KH ក្នុងវីដេអូ ១ នាទីលើហ្វេសប៊ុក។

២. សូមប្រាប់យើងនូវអ្វីគ្រប់យ៉ាង ដែលយើងត្រូវការដឹងអំពីអ្នក។

៣. បង្ហាញពីទេពកោសល្យ និងជំនាញរបស់អ្នក។ សូមឲ្យយើងដឹងពីមូលហេតុអ្ វីដែលអ្នកចង់ក្លាយជា Cambodian Net Idol បន្ទាប់។

៤. Hashtag #CambodianNetIdol នៅក្នុងការផុសរបស់អ្នក ហើយប្រាប់ឈ្មោះរបស់អ្នកដូចជា Instagram និង YouTube របស់អ្នកប្រសិនបើអ្នកមាន។

សូមចូលទៅកាន់ ទំព័រហ្វេសប៊ុក Cambodia Net Idol https://www.facebook.com/NetIdolKH/ សម្រាប់ព័ត៍មានបន្ថែម ។ សូមផ្ញើវីដេអូរបស់លោកអ្នកនៅថ្ងៃនេះ ដើម្បីកុំឲ្យបាត់បង់ឱកាសក្នុងក្លាយជា Cambodia Net Idol បន្ទាប់៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T